ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ មានផ្ទុះការតវ៉ាជាខ្លាំងពីសំណាក់ក្រុមកម្មករអូរទេះដឹកទំនិញ នៅច្រកអន្តរជាតិប៉ោយប៉ែត បណ្ដាលឱ្យសមត្ថកិច្ចខ្លះរងរបួស ។
កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីយ៍កម្មករអូសរទេះដឹកអីវ៉ាន់ប្រមាណ៥០ទៅ៦០គ្រឿង ធ្វើការតវ៉ាបង្កការកកស្ទះមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត១ម៉ោងម្តងហើយតែបាន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីស្ថាប័នពាក់ព័ន្ធ សម្របសម្រួលឱ្យរំសាយ និងអនុគ្រោះឱ្យ១ជើងដោយមិនធ្វើការឆែកឆេរឡើយ ។
កម្មករអូសរទេះដឹកទំនិញចូលពីប្រទេសថៃធ្វើការតវ៉ានឹងមន្ត្រីគយ និងរដ្ឋាករ ដែលសហការជាមយយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតដែលធ្វើការ រឹតបន្តឹងការត្រួតពិនិត្យរកទំនិញគេចពន្ធដែលនាំចូលពីប្រទេសថៃ ធ្វើឱ្យបាត់បង់ចំណូលរដ្ឋ ។មន្ត្រីគយ និងរដ្ឋាករ រួមសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើការរឹតបន្តឹងការត្រួតពិនិត្យទំនិញដែលនាំចូលពីប្រទេសថៃ ទប់ស្កាត់ការលួចលាក់បង្កប់នាំចូលទំនិញគេចពន្ធ ដើម្បីពង្រឹងការប្រមូលពន្ធជូនរដ្ឋ និងលុបបំបាត់ការលួចនាំចូលទំនិញខូចគុណភាព ដែលបានបង្កប់តាមទំនិញដែលពួកគេលួចនាំចូលពីថៃ ។
មូលហេតុដែលពួកគាត់អូសរទេះដឹកទំនិញមកពីថៃ ទុកឱ្យកកស្ទះមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាការតវ៉ាសុំមិនឱ្យមានការរឹតបន្តឹងការត្រួតពិនិត្យតាមរទេះ ធ្វើឱ្យប្រជាពលរដ្ឋដែលរកកម្រៃបន្តិចបន្តួចនេះជួបការលំបាក និងសុំឱ្យអនុគ្រោះដូចមុន ។ ពួកគាត់សង្ស័យថា មានអ្នកកាងទំនិញខ្សែបក្ខពួកខ្លះ ត្រូវបានដឹកតាមរទេះចូលយ៉ាងរលូន គ្មានការឃាត់ឃាំងពីមន្ត្រីជំនាញ ទើបបានពួកគាត់ដែលស៊ីឈ្នួលដឹកដូចគ្នាបែរជាចាប់ បើបិទមិនឱ្យដឹកគឺបិទទាំងអស់គ្នាទើបស្មើភាព និងយុត្តិធម៌សម្រាប់អ្នកអត់ខ្សែ ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថ្លែងថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារអន្តរជាតិសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូលឆ្លងកាត់ ឯច្រកទ្វារអន្តរជាតិស្ទឹងបត់ សម្រាប់រថយន្តដឹកទំនិញចេញចូល ។ ជាការរឹតបន្តឹងការត្រួតពិនិត្យលើសម្ភារៈប្រើប្រាស់អ្នកដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រីគយនិង
រដ្ឋាករ សហការជាមួយនគរបាលអន្តោប្រវេសន៍បានធ្វើការត្រួតពិនិត្យសម្ភារៈប្រើប្រាស់របស់អ្នកដំណើរជាភ្ញៀវទេសចរ និងរថយន្តចេញចូលកម្ពុជានិងថៃ ។ក្រោយពីមន្ត្រីគយនិងរដ្ឋាករ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វាររឹតបន្តឹងការត្រួតពិនិត្យនេះ ក៏មានការផ្សាយតាមបណ្តាញសង្គមមួយចំនួនថា មន្ត្រីគយនិងរដ្ឋាករចាប់ឃាត់អីវ៉ាន់កម្មករអូររទេះបន្តិចបន្តួច រហូតដល់ប្រើហិង្សាទៅលើកម្មករថែមទៀត ។ ព័ត៌មានទាំងនោះលោកសូមច្រានចោល ព្រោះគ្មានការពិតឡើយ ។
ទំនិញគ្រប់ប្រភេទដែលដឹកចេញចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ ហើយដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យគឺបង់ពន្ធត្រឹមត្រូវ ។ ប៉ុន្តែ នៅច្រកប៉ោយប៉ែត មានករណីបងប្អូនកម្មករអូសរទេះមួយចំនួនតូច មិនព្រមស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នៅមានលួចបង្កប់ទំនិញហាមឃាត់តាមរទេះដូចសត្វកណ្តៀរជញ្ជូនស្បៀង ធ្វើឱ្យបាត់ចំណូលថវិការដ្ឋជាច្រើន។បើចឹងមែននោះកម្មករអូសរទេះប្រញាប់ប្តូមុខរបររកស៊ីទៅ។ប៉ុន្តែគេគួរកច្រកចេញជូនប្រជាពលរដ្ឋក្រីក្រខ្លះទៅកុំកែទម្រង់ខ្លាំងពេកអី។មភ