ខេត្តកំពត៖ ពេញមួយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាត់មកពី៣០ស្ថាប័ន ក្នុងបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ ក្រុមអ្នកសារពត៍មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាននៅលើភ្នំបូកគោល ។
បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោអោយកាន់តែមានភាពល្បីល្បាញសម្រាប់អោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អ៉ីនវេសម៉ិនគ្រូប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។
ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារពត៍មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន ៖ វាលស្រែ១០០ , វាលស្រែ៥០០, ថ្មអណ្ដេីក , ក្លោងទ្វាមេឃ, ថ្មប្រាសាទ,វាលផ្កាបំពង់ក្រឡោក,តំបន់តាំងសម្មាធិ,ល្អាងភ្នំស័ក្តិសិទ្ធិ,កសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ។
ទីតាំងទេសចរណ៍ទាំង១០កន្លែងខាងលើនេះបង្កប់ទៅដោយប្រវត្តិសាស្ត្រ ជំនឿសាសនា និងវប្បធម៍ប្រពៃណី ។ ក្រៅពីទីតាំងទេសចរទាំង១០នេះនៅមានទីតាំងទេសចរជាច្រើកន្លែងទៀតដែលក្រុមការងារពត៍មាននិងចុះទៅអោយដល់ដើម្បីធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់អោយបានទូលំទូលាយពីសក្តានុពលទេសចរនៅលើភ្នំបូកគោដែលកំពុងតែអភិវឌ្ឍន៍ជាទីក្រុងបូកគោនៅពេលអនាគត់ ៕