ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទីព្រឹក ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមគោរពរាយការណ៍ជូន ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា នៃ អ.ជ.ប.គ.ញ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
កម្មវត្ថុ: របាយការណ៍ស្តីពីការបង្រ្កាបករណី ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជាលទ្ធផល៖
ចាប់ឃាត់ខ្លួនជនល្មើស០៤នាក់ (ថៃ ០៣នាក់ ខ្មែរ ០១នាក់)៖
១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ
៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម
វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)
ក្នុងនោះ សម្ភារចាប់យករួមមាន ៖
១.រថយន្តចំនួន ០៤គ្រឿង
២.ទូរស័ព្ទដៃចំនួន ១២គ្រឿង
៣.វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់
៤.លុយបាត និងលុយដុល្លា មួយចំនួន។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​ នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ