ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មាន​ចោរ​ចូល​ប្លន់​និង​ចាក់​សម្លាប់​ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​យីហោ​ថា​ស៊ី​នាថ​ស្ថិត​ក្នុងភូមិ​គោក​រំដួល​សង្កាត់​សំរោង​.​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២៤​វេលា​ម៉ោង​៤​ទៀបភ្លឺ​។​a kill home

​កម្មករ​ឈ្មោះ​ផុង អាយុ ២៣​ឆ្នាំ​ដែល​ស្នាក់នៅ​ក្នុង​ដេប៉ូ​បាន​ប្រាប់ថា ជា​រៀងរាល់​យប់​រូបគាត់​បាន​ស្នាក់នៅ​ក្នុង​ដេប៉ូ​ជាមួយនឹង​ថៅកែ​របស់គាត់ ក៏ប៉ុន្តែ​ថៅកែ​របស់គាត់​ស្នាក់​នៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន​របស់គាត់​ដាច់ដោយឡែក​ពីគ្នា​ចម្ងាយ​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ​។ រូបគាត់​បាន​បន្តទៀត​ថា នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០២៤​វេលា​ម៉ោង​៧​ព្រឹក​ដោយ​ឃើញ​មាន​ឡាន​ម៉ូយ​ដឹក​ខ្សាច់​យកមក​ទម្លាក់​ក្នុង​ដេប៉ូ​.​ថៅកែ​របស់គាត់​តែងតែ​ចេញមក​ជួប​ម៉ូយ​ដឹក​ខ្សាច់​របស់គាត់​ក៏ប៉ុន្តែ​នៅ​ព្រឹក​នេះ​មិនឃើញ​ថៅកែ​ចេញមក​ជួប​ទើប​ធ្វើឱ្យ​គាត់​មានការ​ងឿងឆ្ងល់​។ ក្រោយមក​គាត់​ក៏បាន​ចុច​ទូរស័ព្ទ​ទៅ​ថៅកែ​តែ​ចុច​មិន​ចូល​ដោយ​ឃើញ​នៅមុខ​បន្ទប់​របស់​ថៅកែ​នៅមាន​ស្បែកជើង​គាត់​ក៏បាន​ស្រែកហៅ​ពី​ខាងក្រៅ​បន្ទប់​តែ​ពុំមាន​សំឡេង​ឆ្លើយ​។​

រូបគាត់​ក៏បាន​សម្រេចចិត្ត​បើកទ្វារ​បន្ទប់ ក៏​ឃើញ​ថៅកែ​របស់គាត់​ដេកស្លាប់​ផ្កាប់មុខ​ដោយមាន​ឈាម​ពាសពេញ​កំរាលពូក​ធ្វើឱ្យ​គាត់​ស្រែក​ឆោឡោឡើង​រួច​ក៏បាន​ទូរស័ព្ទ​ទៅ​កូនប្រុស​របស់​ថៅកែ​ឲ្យ​មក​មើល​។​កូនប្រុស​របស់គាត់​ដែល​ស្នាក់នៅ​ភូមិ​ផ្សេងគ្នា​ក៏បាន​មកដល់​ហើយក៏​បាន​ចាប់​ផ្ងារ​ខ្លួន​ឪពុក​ឡើង ទើប​ដឹងថា​ឪពុក​របស់ខ្លួន​ត្រូវ​ចោរប្លន់​ចាក់​សម្លាប់​នៅក្នុង​បន្ទប់​មិនដឹង​តាំងពី​ពេលណា​មក​។
​ករណីនេះ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សំរោង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ហម ភារ​ម្យ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​បានធ្វើការ​ស្រាវជ្រាវ​ធ្វើ​កំណត់ហេតុ​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ឃាតករ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។ សូមបញ្ជាក់​ផងដែរ​ថា​ក្រោយពី​សមត្ថកិច្ច​ធ្វើ​សកល​វិ​ច្ច័​យ​ត្រួតពិនិត្យ​សាកសព​និង​ទីតាំង​ជុំវិញ​កន្លែងកើតហេតុ​អស់​រយៈពេល​ជាច្រើន​ម៉ោង​មក​ទើប​កំណត់​បាន​ថា​ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​រួច​ចាក់​សម្លាប់​ហើយក៏​គេចខ្លួនបាត់​។​

​តាម​ការលើកឡើង​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់ថា នៅ​ចន្លោះ​ម៉ោង ៤ ទៅ​ម៉ោង ៤​និង​៣៧​នាទី​ទៀបភ្លឺ​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០២៤ ឃាតករ​បានធ្វើការ​គាស់​ទ្វារ​កញ្ចក់​បន្ទប់​ខាងមុខ​ការិយាល័យ​។​រួច​ក៏​ឆ្លងតាម​បង្អួច​ចូលទៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ​ហើយក៏​ធ្វើការ​ចាក់ទៅលើ​ជនរងគ្រោះ​ដោយ​អាវុធ​ដែក​មុត​ស្រួច​ចំណុច​ត្រ​ង់ក​.​និង​ចុងដង្ហើម​ខាងមុខ​ចំនួន​ពីរ​កាំបិត​និង​ចាក់​ខាងក្រោយ​កញ្ចឹងក​ចំនួន​ពីរ​កាំបិត​សរុប​ទាំងអស់​ចំនួន ០៤​កាំបិត​ហើយក៏​បាន​ប្រមូលយក​វត្ថុ​មានតម្លៃ​រួមមាន​÷ ១,​ខ្សែក​មាស​ទម្ងន់ ៥ ដំឡឹង​៥​ជី​មួយ​ខ្សែ​២.​ចិញ្ចៀនមាស​ទម្ងន់​០១​ដំឡឹង ៥​ជី​មួយ​វង់​

៣,​ទូរស័ព្ទ iphone ១២.​មួយគ្រឿង​និង​ទូរស័ព្ទ​អិន​ចុច​ពិល​មួយគ្រឿង​និង​លុយ​ក្នុង​កាបូប​មួយចំនួន​ផងដែរ​។ រួច​ហើយក៏​ធ្វើការ​បើករថយន្ត​រប​ស់ជន​រងគ្រោះ​.​ម៉ាក់ តូ​យូ​តា​.CROSS. ពណ៌​ស​ពាក់​ស្លាក​លេខ​ឧ​ត្ត​រ​មានជ័យ​.2C.1112. យកមក​ចត​ចោល​នៅ​ចំណុច​ភូមិ​ឈូក​ម្ដុំ​ភោជនីយដ្ឋាន​សាច់​អាំង​ទឹក​កាពិ​ស្ថិតក្នុង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ក៏បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​ឃាតករ​ដៃដល់ ដើម្បី​តាម​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *