អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។
លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក តាមការអញ្ជើញ ដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹង សន្តិភាពនិងការអភិវឌ្ឍសកលផងដែរ។
លោកស្រី Mao Ning បានបន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍៣ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិក។ រំពឹងថា ភាគីអាមេរិកនឹងអនុវត្តកិច្ចសន្យាយ៉ាងជាក់លាក់ ដោយមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ និងមិនមានចេតនាបង្កការប៉ះទង្គិចជាមួយចិន ក្នុងន័យរួមជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងមានស្ថិរភាពឡើងវិញ៕ ដោយ៖ ធីរីណា