ភ្នំពេញ៖ ស្ត្រីម្នាក់ជិះចេញពីផ្សារឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារកាណាស៉ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឃួន គន្ធា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1G- 9157 ធ្វេីដំណេីរចេញពីផ្សារកាណាស៉ីធីហេីយបានឆ្លងផ្លូវចោមចៅក្នុងទិសដៅពីត្បូងទៅជេីង ភ្លាមៗនោះស្រាប់តែមានសិស្សសាលាប្រុសស្រី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GJ-5757ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូស៊េរីឆ្នាំ២០១៤រងរបួសបាក់ជេីងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ហើយជាមួយគ្នានោះភាគីខាងបង្កក៏បានទៅមន្ទីរពេទ្យដេីម្បីធ្វេីការសម្របសម្រួលផងដែរ៕