ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (DIU) ទើបតែបានចេញផ្សាយការប៉ាន់ប្រមាណនៃចំនួនកាំជ្រួច Zircon, Oniks, Kalibr និង Kh-69 របស់រុស្ស៊ី ក៏ដូចជាអត្រាផលិតមីស៊ីលរបស់ប្រទេសនេះ។
កាសែត Pravda នៅថ្ងៃទី 1 ខែឧសភា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា នៅចុងខែមេសា ឆ្នាំ 2024 យោធារុស្ស៊ីមានកាំជ្រួចប្រឆាំងនាវាប្រហែល 40ដើមប្រភេទ 3M22 Zircon supersonic និងមីស៊ីល 400 ថើម ប្រភេទ Oniks/cruise missiles . អត្រាផលិតមានរហូតដល់ ១០ គ្រាប់ក្នុងមួយខែ។
ទន្ទឹមនឹងនេះដែរ ចំនួនកាំជ្រួចនាវា Kalibr គឺ 270 ហើយអត្រាផលិតឡើងដល់ 30-40 កាំជ្រួចក្នុងមួយខែ។ លើសពីនេះ រុស្ស៊ីក៏កាន់កាប់មីស៊ីល Kh-69 ចំនួន ៤៥ គ្រាប់ផងដែរ ជាមួយនឹងអត្រាផលិតកាំជ្រួចពី ១-៣ គ្រាប់ក្នុងមួយខែ។
នៅដើមខែមេសាឆ្នាំនេះ ចារកម្មការពារជាតិអ៊ុយក្រែនបានប៉ាន់ប្រមាណថា រុស្ស៊ីមានកាំជ្រួចយុទ្ធសាស្ត្រប្រហែល 950 គ្រាប់ ដែលមានរយៈចម្ងាយឆ្ងាយជាង 350 គីឡូម៉ែត្រ។ រុស្ស៊ីទំនងជានឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំជាច្រើនដង រហូតដល់មានការផ្អាកសិន ដើម្បីប្រមូលធនធាន។
នៅក្នុងការអភិវឌ្ឍន៍ដែលទាក់ទងនោះ កាលពីថ្ងៃទី 1 ខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានសង្កត់ធ្ងន់លើការបង្កើនការផលិតអាវុធ និងបានកត់សម្គាល់ការចែកចាយលឿនជាងមុន ដើម្បីបំពេញតម្រូវការ និងភារកិច្ចក្នុងយុទ្ធនាការយោធាពិសេស។
លោក Sergey Shoigu បានសង្កត់ធ្ងន់ថា “ដើម្បីសម្រេចបាននូវចង្វាក់វាយលុកចាំបាច់ ត្រូវបង្កើនបរិមាណ និងគុណភាពនៃអាវុធ និងសម្ភារៈយោធាដែលផ្តល់ដល់កងទ័ព” ៕ ដោយ៖ ធីរីណា