ប្រធានាធិបតីចិន លោក Xi Jinping បានជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនា រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួបទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននឹងអាមេរិក។ ខ្ញុំបានលើកឡើង គោលការណ៍៣ធំៗ ពោលគឺ គោរពគ្នា រួមរស់នៅដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ ជាការបូកសរុបបទពិសោធន៍ពេលកន្លងទៅផង ហើយក៏ជាការចង្អុលបង្ហាញផ្លូវសម្រាប់ឈានទៅអនាគតផង។
លោក Xi Jinping បានបន្តថា បច្ចុប្បន្ន បម្រែបម្រួលនៃនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងរយ:ពេលមួយរយឆ្នាំ កំពុងវិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថានការណ៍អន្តរជាតិកាន់តែច្របូកច្របល់។ ការណ៍ដែលចិននិងអាមេរិកបង្កើនការសន្ទនាគ្នា គ្រប់គ្រងការខ្វែងគំនិត ជំរុញកិច្ចសហប្រតិបត្តិការ មិនគ្រាន់តែជាបំណងប្រាថ្នាទូទៅរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ក៏ជាការំពឹងទុករួមរបស់សហគមន៍អន្តរជាតិផងដែរ។ ខ្ញុំបានលើកឡើងជាច្រើនលើកហើយថា ភពផែនដីធំទូលាយណាស់ ដែលអាចអោយចិននិងអាមេរិកអភិវឌ្ឍរួមគ្នា និងមានភាពរុងរឿងរួមគ្នា។
ភាគីចិនរីករាយ ដែលមើលឃើញអាមេរិកបើកទូលាយ និងជឿជាក់លើខ្លួនឯង ហើយមានការអភិវឌ្ឍយ៉ាងរុងរឿង។ ក៏សង្ឃឹមថា អាមេរិកស្វែងយល់ពីការអភិវឌ្ឍរបស់ចិនដោយក្រសែភ្នែកវិជ្ជមាន។ បើបញ្ហាឫសគល់នេះអាចដោះស្រាយបាននោះ ទំនាក់ទំនងចិននិងអាមេរិកទើបអាចមានស្ថិរភាពដ៏ពិតប្រាកដ ហើយកាន់តែប្រសើរឡើង និងបោះជំហាន ទៅមុខបន្តទៀត៕ វិទ្យុមិត្តភាពកម្ពុជា-ចិន