ដោយៈ សុផល/ភ្នំពេញ៖ ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្ដប់លើការនាំចេញអង្ករសរុបរបស់កម្ពុជាចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧,៤២ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖រយៈពេលប្រាំខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨.១៨៤តោន និង ស្រូវចំនួន ២.១៤២.៤៨៣ តោន (ប្រមាណជា ១,៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៧ លានដុល្លារ។ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ទៅកាន់គោលដៅចំនួន ៤៩ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣,៤៩% អង្ករ ស ចំនួន ១០,៨៧% អង្ករចំហុយ ៣,៧១% និងអង្ករសរីរាង្គចំនួន ១,៩៣% ៕/R