ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត” រៀបចំដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្ត និងតំណាងមន្ទីរព័ត៌មានទាំង២៥ចូលរួមជាច្រើនរូបផងដែរ។ នេះបើយោងតាម ការបញ្ជាក់ឱ្យដឹងពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ៕