ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយ ស្តីអំពីការដាក់បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញមួយចំនួនដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រកាសនេះមានវិសាលភាពអនុវត្តន៍ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវមុខទំនិញដែលជាអាហារជាមូលដ្ឋាន ដោយសំដៅដល់បណ្តាមុខទំនិញមួយចំនួនដូចខាងក្រោម ៖
១-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
២-ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
៣-ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
៤-ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។
៥-អំបិលគ្រប់ប្រភេទ។
៦-ទឹកត្រី និងទឹកស៊ីអ៉ីវគ្រប់ប្រភេទ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *