យោងតាម Military Watch នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមតែម្នាក់ឯង អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចំនួន 6,000 គ្រាប់ទៅលើតំបន់ហ្គាហ្សា។កាសែតអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការលក់អាវុធ “ស្ងាត់ៗ” ដោយបានចុះកិច្ចព្រមពៀងជាង ១០០ ក្នុងការលក់អាវុធទៅឱ្យអ៊ីស្រាអែល រួមទាំងគ្រាប់បែករាប់ពាន់គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាលអាមេរិក សម្រាប់អ៊ីស្រាអែលដើម្បីសង្គ្រោះជីវិតជនស៊ីវិលក៏ដោយ ក៏សហរដ្ឋអាមេរិកបានបន្តបំពេញបន្ថែមការផ្គត់ផ្គង់អាវុធរបស់ខ្លួន ដោយជួយបង្កើតយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រយោធា។
Military Watch បានដកស្រង់ប្រភពយោធាអាមេរិកដែលនិយាយថា ប្រតិបត្តិការលក់ត្រូវបានធ្វើឡើងដោយស្ងៀមស្ងាត់ ព្រោះពួកគេបានគេចចេញពីការត្រួតពិនិត្យពីសភា។ មានន័យថា ពួកគេត្រូវបានដំណើរការដោយគ្មានការជជែកដេញដោលជាសាធារណៈ ពីព្រោះប្រតិបត្តិការនីមួយៗស្ថិតក្នុងចំនួនប្រាក់ដុល្លារជាក់លាក់ដែលសាខាប្រតិបត្តិត្រូវតែជូនដំណឹងដល់សភា។
ការលក់ត្រូវបានគេនិយាយថារួមមានគ្រាប់បែកដែលកំណត់គោលដៅដោយភាពជាក់លាក់ គ្រាប់បែកអង្កត់ផ្ចិតតូច គ្រាប់បែកបង្កប់ក្នុងលេណដ្ឋាន អាវុធធុនតូច និងជំនួយដ៍សាហាវផ្សេងទៀត។
ការលក់ជាសាធារណៈដល់ប្រទេសអ៊ីស្រាអែលរួមមានៈ ឧបករណ៍បំផ្ទុះគ្រាប់បែកដ៏ជាក់លាក់មានតម្លៃ 320 លានដុល្លារក្នុងខែវិច្ឆិកា និងគ្រាប់កាំភ្លើងរថក្រោះចំនួន 14,000 គ្រាប់មានតម្លៃ $106 លានដុល្លារ និង 147.5 លានដុល្លារផ្នែកផ្សេងទៀតដែលត្រូវការដើម្បីបង្កើតគ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រនៅក្នុងខែធ្នូ។
លោក Josh Paul អតីតមន្ត្រីក្រសួងការបរទេសដែលបានលាលែងពីតំណែងក្នុងការតវ៉ាចំពោះការឆ្លើយតបរបស់រដ្ឋបាល Biden ចំពោះជម្លោះបាននិយាយថា “ដំណើរការផ្ទេរអាវុធខ្វះតម្លាភាពក្នុងលក្ខខណ្ឌនៃផែនការ” ៕ ដោយ៖ ធីរីណា