សារព័ត៌មាន Reutersនៅថ្ងៃទី១០ ខែមីនាបានផ្សាយថា ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) សម្លាប់មនុស្ស១៩នាក់ ខណៈមនុស្សជាង ៧០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។
ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់តាំងតែថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមកម្ល៉េះ ក្នុងទីក្រុង ប៉ាដាំង (Padang) នៃខេត្ត ស៊ូម៉ាត្រាខាងលិច ព្រមទាំងក្នុងតំបន់៨ផ្សេងទៀតដោយបានបង្កការខូចខាតដល់ផ្ទះជិត៧០០ខ្នង ស្ពានមួយចំនួន និងសាលារៀនជាច្រើនខ្នង ស្របពេលផ្ទៃដីដាំដុះ១១៣ហិកតាត្រូវបានទឹកជន់លិច។ តាមក្រុមមន្ត្រីឥណ្ឌូណេស៊ី ក្រុមអ្នកជួយសង្រ្គោះក៏កំពុងបន្តប្រតិបត្តិការស្វែងរកមនុស្ស៧នាក់ដែលបានបាត់ខ្លួនផងដែរ។
តំបន់ភាគច្រើននៃទីក្រុងប៉ាដាំង នៅតែបន្តជន់លិចនៅឡើយ ហើយភ្លៀងបន្ថែមត្រូវបានគេព្យាករថាអាចនឹងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *