ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។
ក្នុងនោះផងដែរ លោកអ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុនតាមសំណូមពររបស់ អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ និងនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកា ២០០លានរៀល និងប្រេង សាំង ២០,០០០លីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋ ៕