ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ឧស្សាហករកាត់ដេរបង់ក្លាដែសកាលពីថ្ងៃសៅរ៍បានបិទរោងចក្រ១៥០ដោយគ្មានកំណត់ពេល នៅពេលប៉ូលីសធ្វើការចោទប្រកាន់កម្មករ១១.០០០នាក់ថាជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងហិង្សាដើម្បីទាមទារការដំឡើងប្រាក់ថ្លៃឈ្នួលអប្បរមា។
សូមបញ្ជាក់ថា បង់ក្លាដែសមានរោងចក្រកាត់ដេរប្រមាណ៣.៥០០ និងផ្តល់ការងារដល់កម្មករប្រមាណបួនលាននាក់។ការនាំចេញសម្លៀកបំពាក់របស់ប្រទេសនេះតំណាងអោយ៨៥ភាគរយនៃការនាំចេញសរុប៥៥ពាន់លានដុល្លាររបស់បង់ក្លាដែស ដោយផ្គត់ផ្គង់ប្រ៊ែនល្បីៗរួមមានLevi’s, Zara និង H&M។តែលក្ខខណ្ឌការងារពិបាកភ្នែកមើលសំរាប់កម្មករដែលភាគច្រើនជាស្ត្រីក្រីក្រ ដោយប្រាក់ខែដែលទើបដំឡើងជាង៥០ភាគបានត្រឹមតែ៨.៣០០តាកា(១០២,៥ដុល្លារ)។
គណៈកម្មាធិការតែងតាំងដោយរដ្ឋាភិបាលមួយកាលពីថ្ងៃអង្គារបានសំរេចដំឡើងប្រាក់ថ្លៃឈ្នួលអប្បរមា៥៦,២៥ភាគរយដល់១២.៥០០តាកា តែពួកកម្មករមិនទទួលយកដោយទាមទារ២៣.០០០តាកា(២០៩,៤២ដុល្លារ)។
កាលពីថ្ងៃព្រហស្បតិ៍កម្មករប្រមាណ១៥.០០០នាក់បានប៉ះទង្គិចជាមួយប៉ូលីសនៅលើផ្លូវជាតិមួយនិងបានវាយបំផ្លាញរោងចក្រធំមួយរួមជាមួយរោងចក្រតូចៗជាងដប់ទៀត។
សូមបញ្ជាក់ថា បាតុកម្មទាមទារប្រាក់ខែខ្ពស់ឡើងនេះបានចាប់ផ្តើមកាលពីខែតុលា ដោយការទាមទារភាគច្រើនប្រែជាហិង្សានិងសម្លាប់កម្មករយ៉ាងតិចបីនាក់ហើយចក្រជាង៧០រងការវាយបំផ្លាញ៕