ប៉ោយប៉ែត​:> វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រែង ដោយអត់ខ្លាច អត់ខ្វល់សម
ត្ថកិច្ចខាងណាមកចាប់ឡើយ ព្រោះអ្ន្កបើកបាន
ប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធ
រនិងសមត្ថកិច្ចរួចរាល់ហើយ។

កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មេបនល្បែងឈ្មោះគុចជាង(តាស្វិត)។

យោងតាមប្រភពបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ ឡាន ម៉ូតូ ខ្សែក ទូរស័ព្ទ ប្លង់ដី ប្លង់ផ្ទះ ទាស់ទេងឈ្លោះប្រកែកបែកបាក់
ប្រពន្ធកូនក៍មាន។

ពលរដ្ឋនៅតំបន់នោះ បានប្រាប់ថាទោះជាលេងហ៊ោរកញ្ជ្រៀវ ស្រែកផ្អើលទាំងភូមិយ៉ាងណា ក៍មេភូមិ មេសង្កត់ ឬមេប់ុស្តិ៍ គេអត់ខ្វល់ទេ។

ប្រភពបានអោយដឹងថា បនល្បែងនេះ អ្នកបើក គេបានបង់ជូនលោកអធិការក្រុងប៉ោយប៉ែត មេប៉េអិមក្រុង មេប៉ុស្តិ៍និមិត្តរូចស្រេចហើយ ចឹងអ្នកទៅលេងអស់បារម្ភដែរ។

លោកភ័ក្រ​ មេប៉ុស្តិ៍​និមិត្ត​បានបានបញ្ជាក់តាមទូរស័ព្ទថា​ តេីឃេីញកំពុងលេងទេ​ សូមផ្ញេីរូបភាពមេីលផង៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ