ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
សូមបញ្ជាក់ថា : លោកឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ ជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក ប៉ោ វណ្ណៈ ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ៕