ភ្នំពេញ៖ តាមសំណើរនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ត្រូវបានសភាបោះឆ្នោតជាឯកច្ឆន្ទផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា «ឧបនាយករដ្ឋមន្ត្រី» ហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧មានឧបនាយករដ្ឋមន្ត្រីចំនួន១១នាក់។a hun many4
លោក ហ៊ុន ម៉ានី ត្រូវបានសមាជិកសភាចំនួន១២០រូបលើ១២០ដែលមានវត្តមានរួមទាំងសមាជិកគណបក្សហ្វុនស៊ិនប៉ិចផង បោះឆ្នោតយល់ព្រមផ្ដល់សេចក្ដីទុកចិត្ត។លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកជាអតីតប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។
លោក ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាច្រើន រួមមាន សាកលវិទ្យាល័យ The University of Melbourne របស់អូស្ត្រាលី, សាកលវិទ្យាល័យ Hofstra University និងសាកលវិទ្យាល័យ National Defense University របស់សហរដ្ឋអាមេរិក ផងដែរ។ដោយឡែកលោកនាយឧត្តមសេនីយ៍ប៉ែនវិបុលត្រូវបានគេនិយាយថាកូនប្រុសលោកប៉ែនណាវុធអតីតរដ្ឋមន្ត្រីក្រសួងអប់រំជំនាន់អតតីតរបសាធារណរដ្ឋមានិតកម្ពុជានិងត្រូវជាកូនប្រសារសម្តេចចក្រីហេងសំរិន។កាលពីអាណិត្តិទី៦លោកប៉ែនវិបុលជាអគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាននគរបាលបុគ្គលិក។បន្ទាប់ពីនាយកដ្ឋាននេះត្រូវដាក់ឲ្យនៅក្រោមអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃលោកប៉ែនវិបុលត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្រៅពីលោក ហ៊ុន ម៉ានី ក៏មានលោក ស្រី ថាមរុង្គ និងលោក ប៉ែន វិបុល ក៏ត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាទេសរដ្ឋមន្ត្រីទី២១និង២២ផងដែរដោយទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលផងដែរ។សូមជម្រាបថា ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពិសេសវត្តមានសម្តេចតេជោហ៊ុនសែនប្រធានគណបក្សនិងសម្តេចហេងសំរិនប្រធានកិត្តិយសគណបក្សបើកប្រជុំ។របៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧មានតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប៖
១- លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។២- លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។៣- លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។សមាជិករាជរដ្ឋាភិបាលដែលទទួលបានការគាំទ្រពីសភាពេលព្រឹកនៅពេលរសៀលព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, លោក ស្រ៉ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ការឡើងតួនាទីជាឧបនាយករដ្ឋមន្ត្រីចឹងថ្ងៃណាមួយលោកអាចនឹងត្រូវបានប្រគល់ភារកិច្ចជានាយករដ្ខមន្ត្រីស្តីទីពេលអវត្តមាននាយករដ្ឋមន្ត្រី៕