ប្រទេសថៃ៖រូបភាពីផ្កាយរណប GISTDA ក្នុងថ្ងៃទី០៩ កុម្ភៈបានបង្ហាញនូវ ទីតាំងមានចំណុចក្តៅក្នុងប្រទេសកម្ពុជា និងថៃមានចំនួនប្រហាក់ប្រហែលគ្នាក្នុងនោះ កម្ពុជាមានតំបន់ក្តៅចំនួន១៣១៥កន្លែង និងថៃមានចំនួន ១០៥៤កន្លែងតិចជាង។ ទោះបីយ៉ាងណាផ្កាយរណបGISTDA ថាទីតាំងក្តៅមានការប្រែប្រួលពីមួយទៅមួយថ្ងៃ។ ជាក់ស្តែងក្នុងថ្ងៃទី ០៨ កុម្ភៈ កម្ពុជាមានទីតាំងក្តៅត្រឹមតែ៥២៤កន្លែង និងថៃមានរហូតដល់ ១១៥១កន្លែង។a fire foree
ទីតាំងក្តៅភាគច្រើនក្នុងប្រទេសកម្ពុជាកើតចេញពីការដុតសម្រាម ដុតចម្ការ និងភ្លើងឆេះ ក្នុងនោះ ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាខេត្តដែលកើតច្រើនជាងគេ។ ចំណែកខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ស្ពឺស្ថិតក្នុងចំនួនតិច ឬមធ្យម។ កាសែតក្នុងស្រុកថៃ The Nation ចេញផ្សាយថ្ងៃទី១១ កុម្ភៈបានរាយការណ៍ដោយសំអាងលើរូបភាពផ្កាយរណប GISTDA ថា តំបន់ក្តៅក្នុងប្រទេសកម្ពុជាកើនឡើងរហូតដល់ជាង ៤០០០កន្លែង ខណៈតំបន់ក្តៅក្នុងប្រទេសថៃមានត្រឹមតែជាង៦០០កន្លែងប៉ុណ្ណោះ។ តែ GISTDA មិនទាន់ធ្វើបច្ចុប្បន្នភាពណាមួយលើការចុះផ្សាយរបស់កាសែតថៃ The Nation ទេ។ នេះសបញ្ជាក់ឲ្យឃើញថា រូបភាពចុងក្រោយរបស់ផ្កាយរណប GISTDA មានត្រឹមថ្ងៃទី០៩ កុម្ភៈប៉ុណ្ណោះ។
សូមរម្លឹកថា បញ្ហាខ្យល់ពុលបានក្លាយជាប្រធានបទដែលភាគីថៃបន្តជជែកជាមួយកម្ពុជា និងស្នើឱ្យមានដំណោះស្រាយ។ ថៃបានចោទកម្ពុជាពីបទបានបំភាយសារធាតុល្អិតៗតាមខ្យល់ ឬសារធាតុខ្យល់ពុលទៅថៃតាមរយៈការដុតសម្រាម ភ្លើងឆេះព្រៃ និងដុតកាកសំណល់ផ្សេងៗ។ តែកម្ពុជាតាមរយៈក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ថា ខ្យល់ពុលនៅកម្ពុជាមានកម្រិតទាប បើធៀបនឹងកម្រិតស្តង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក.។ពាក់ព័ន្ធនឹងការអះអាងទាំងនេះ លោក បូរីណាអ្នកនាំពាក្យក្រសួងបរិស្ថានសុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។តែបើតាមលោកហ្សង់ហ្វ្រង់សរ័តាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថាប្រតិភូរាជរដ្ឋាភិបាលកម្ពុជានិងថៃបានលើកមកនិយាយគ្នាដែរពីបញ្ហាខ្យលពុលដោយសន្យានឹងសិក្សាបន្ថែមទៀត៕