ស្ទឹងត្រែង៖ ថ្មីៗនេះមានករណីបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរឿងប៉ូលិសចូលចាប់អ្នកចូលរួមដេញថ្លៃចំណតរថយន្តស្ទឹងត្រែងមិនឲ្យចូលរួមដេញថ្លៃបើទោះបីសាម៉ីខ្លួនមានឯកសាគ្រប់គ្រាន់សម្រាប់ការចូលរួមដេញថ្លៃក៏ដោយ!។a bit steunga
ករណីភ្ញាក់ផ្អើលនេះ នៅពេលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣កន្លងទៅនេះ ករណីយ៍នេះបើតាមប្រភពគណនីហ្វេសប៊ុកមួយលើកឡើងថា ដោយសារចំណតរថយន្តខេត្តស្ទឹងត្រែងនេះគ្រប់គ្រងដោយគ្រួសារ សាច់ញាតិ លោក ខេង ទិត្យសីហា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែងច្រើនទសវត្ស មកហើយ ។
យោងតាមឯកសារដាក់ពាក្យចូលដេញថ្លៃរបស់ លោក ជា គួង មានឯកសារចូលរួមដេញថ្លៃក៏ដោយ បើសិនលោកជា គួង មិនមានលក្ខណ:គ្រប់គ្រាន់ចូលរួមដេញថ្លៃ ហេតុអីទទួលពាក្យគាត់ចូលរួមដេញថ្លៃ?
ក្នុងពេលរៀបចំការដេញថ្លៃគ្រប់គ្រងភាស៊ីនៅមន្ទីរហិរញ្ញវត្តុខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣កន្លងមក លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ឈ្មោះជា គួង ដែលបានមកទិញពាក្យចូលដេញថ្លៃគណៈកម្មការថ្នាក់ខេត្ត មិនបានអនុញ្ញាតឱ្យដេញថ្លៃទេ ព្រោះកន្លងមកឈ្មោះនេះធ្វើការអនុវត្តការងារភាស៊ីក្នុងខេត្តមិនមានភាពប្រក្រតី ដូចជាផ្នែកកុងស៊ីសត្តឃាដ និងការវិនិយោគផ្នែកបរិស្ថានក្នុងខេត្តជាដើម ទើបក្រុមគណៈកម្មការចម្រុះថ្នាក់ខេត្តសម្រេចមិនឱ្យចូលដេញថ្លៃព្រោះកន្លងមកបានបង្កភាពលំបាករួចមកហើយ?។
ដោយឡែកលោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍គាំទ្រចមណាត់ការមន្ទីរហិរញ្ញវត្ថុថា ចំពោះអាជីវករមិនបានចូលដេញថ្លៃព្រោះគណៈកម្មការបានកំណត់គោលការណ៍ច្បាស់លាស់មិនអាចធ្វើទៅតាមតែការចង់បាននោះទេ ព្រោះវាបង្កផលលំបាកនិងធ្វើឱ្យមានភាពស្មុគ្រស្មាញនិងប៉ះពាល់ដល់ផ្នែកសន្តិសុចក្នុងខេត្តទើបគណៈកម្មការចម្រុះសម្រេចមិនឱ្យឈ្មោះជាគួងចូលដេញថ្លៃរឿងភាស៊ីនៅខេត្តស្ទឹងត្រែងនេះ។
លោកជា គួង អាជីវករដែល ត្រូវសមត្ថកិច្ចនាំខ្លួនចេញពីបរិវេណដេញថ្លៃភាស៊ីនេះ បានបញ្ជាក់ថា៖លោកមកដាក់ពាក្យដេញថ្លៃភាស៊ីបេនឡាននៅស្ទឹងត្រែងនេះគឺមានបំណងល្អចង់ឱ្យបានចំណូលខ្ពស់ចូលរដ្ឋតែ ប៉ុណ្ណោះ មិនត្រូវយករឿងចាស់ មកកកូរកកាយ បង្កឱ្យមានបញ្ហានិងហាមឃាត់មិនឱ្យដេញថ្លៃនោះទេ។លោក ជា គួង បានសំណូមពរឱ្យ គណៈអភិបាលខេត្តស្ទឹងត្រែង ពិនិត្យរឿននេះឡើងវិញដើម្បីជួយរកថវិកាជូនជាតិឱ្យមានភាពរីកចម្រើននិងធ្វើឱ្យការដេញថ្លៃភាស៊ីនេះមានភាពសុក្រិត្យផងដែរ។គេមិនទាន់ដឹងថាក្រោមលេសដែលលើកឡើងដោយមន្ទីរហិរញ្ញវត្ថុខេត្តមានការធ្ថើសនកម្មពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីឲ្យមានតម្លាភាពតាមច្បាប់់ហើយឬនៅនោះទេ?ឬទុកឲ្យខេត្តធ្វើអីស្រេចចិត្តដើម្បីចែកទឹកតែគ្នាផឹក?៕