Month: November 2024

រថយន្តដឹកឥដ្ឋដាច់ហ្វ្រាំងបួងចង្កូតបុករះរថយន្តឡិចស៊ីស ម៉ូតូ និងឡំប្រឺតា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកឥដ្ឋ ដាច់ហ្វ្រាំង ជ្រុលចង្កូតបុករះរថយន្តឡិចស៊ីស ម៉ូតូ និងឡំប្រឺតារបស់ប្រជាពលរដ្ឋដែលកំពុងជិះតាមដងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាល២នាក់ ។ ហេតុការណ៍នេះបង្កឡេីងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ មុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។​…

យន្តហោះដឹកទំនិញ Boeing ឆាបឆេះត្រូវចុះចតជាបន្ទាន់នៅប្រេស៊ីល

យន្តហោះដឹកទំនិញ Boeing 737 បានឆេះនៅលើមេឃ ក្រុមអាកាសយានិកត្រូវចុះចតជាបន្ទាន់នៅព្រឹកព្រលឹមថ្ងៃទី 9 ខែវិច្ឆិកា(ម៉ោងនៅប្រេស៊ីល)នៅអាកាសយានដ្ឋានអន្តរជាតិ São Paulo ក្នុងទីក្រុង Guarulhos ប្រទេសប្រេស៊ីល។ស្ថានីយទូរទស្សន៍ប្រេស៊ីល SBT បានបញ្ជាក់ថា យន្តហោះដឹកទំនិញ Boeing 737-400SF របស់ក្រុមហ៊ុន Total Cargo…

បេីស្រវឹងសូមកុំបេីកបរ ! បុរសម្នាក់ស្រវឹងស្រាបើករថយន្ដទៅបុកម៉ូតូមួយគ្រឿងពីក្រោយពេញទំហឹងធ្វេីឱ្យម៉ូតូគាបជាប់នឹងរថយន្តអូសជាង២០០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់យ៉ាងរន្ធត់

ភ្នំពេញ ៖ បុរសម្នាក់បានចេញពីផឹកស៊ីក្នុងផាប់មួយកន្លែង រួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្ថានភាពស្រវឹងជោក ក៏ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើដំណើរពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូបោកផ្ទប់នឹងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់កស្លាប់មួយរំពេច ចំណែកម៉ូតូជាប់ពីមុខរថយន្តអូសទៅមុខជាង២០០ម៉ែត្រ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡេីងកាលពីវេលាម៉ោង៤:០០ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខណាហ្គា២ តាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាScoopy ពណ៌ក្រហម១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1BV-1140 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី…

តើមេដឹកនាំប្រទេសណាខ្លះ ជូនពរ អបអរសាទរជ័យជម្នះរបស់លោក Donald Trump

ទោះបីជាមិនទាន់មានលទ្ធផលបោះឆ្នោតជាផ្លូវការក៏ដោយ ក៏មេដឹកនាំជាច្រើនជុំវិញពិភពលោកនៅ ថ្ងៃទី 6 ខែវិច្ឆិកា បានផ្ញើការអបអរសាទរដល់លោក Donald Trump ដែលទើបតែបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2024 ។នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ដែលជាអ្នកគាំទ្រលោក Trump គឺជាមេដឹកនាំនៅសហភាពអឺរ៉ុបដំបូងគេដែលបញ្ចេញមតិលើការបោះឆ្នោតអាមេរិក។ ដោយបង្ហោះលើហ្វេសប៊ុកកាលពីព្រឹកព្រលឹមថ្ងៃទី៦ វិច្ឆិកា តាមម៉ោងក្នុងស្រុក លោកបានចែករំលែក…

រាយខ្សែភ្លើងដាក់​អន្ទាក់សត្វ​ បែរជាឆក់ខ្លួនឯងស្លាប់​នៅស្រុកពេជ្រាដា

ខេត្តមណ្ឌលគីរី៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ បានឱ្យដឹងថា​ បុរសម្នាក់ ត្រូវបានខ្សែភ្លើងដែលខ្លួនបានរាយដាក់​អន្ទាក់សត្វ​បែរជាឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ​ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចភ្នំក្រាទូក ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ប្រភពដដែលបន្តថា​ បុរសដែលជាជនរងគ្រោះមានឈ្មោះ ណ្អើប តូន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្នង…

កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយងក្នុងពិភពលោក

ភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា…

ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា វៀតណាម កំពុងដំណើរការ​ឈូសឆាយ ដោយមាន​ការតាមដាន​ពី​ភាគី​វៀតណាម​

ភ្នំពេញ​៖ «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​» បញ្ចប់​ការទទួលប្រាក់​ត្រឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះហើយ​។ រយៈពេល​៦៦​ថ្ងៃ មូលនិធិ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​គ្រប់​ស្រទាប់វណ្ណៈ​ជិត​២៧​លាន​ដុល្លារ​អាមេរិក​។​កាលពី​ថ្ងៃទី​២២ សីហា ២០២៤​កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តេច​បង្កើត «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​» តប​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បាន​ឱកាស​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ជាពិសេស​ការកសាង​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​។​​ក្រោយ​ការបង្កើត​មូលនិធិ​នា​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤…