ប្រធានាធិបតីអ៊ុយក្រែន៖ ទាហានកូរ៉េខាងជើងកំពុងជួយរុស្ស៉ី ប្រយុទ្ធនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បាននិយាយថាទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ ត្រូវតែមាន ការផ្លាស់ប្ដូរ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ព រួមទាំងអាវុធទៅជួយដល់កងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន។លោក ហ្សេលេនស្គី នៅក្នុងសុន្ទរកថាជាវីដេអូមួយ បានបញ្ជាក់ដូច្នេះថា «យើងបានឃើញថាសម្ព័ន្ធភាពរវាងរុស្ស៉ី និងរបបដូចជាកូរ៉េខាងជើង កាន់តែមានភាពរឹងមាំ ឡើង។…