ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការបង្ក្រាបក្មេងទំនេីងពីរក្រុមសរុប១៨នាក់ក្រោយពួកគេបង្កហិង្សាដាក់គ្នាទៅវិញទៅមក។សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែលក្រុមទី១មានរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងក្រុមទី២មានរហស្សនាមថាផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ ដោយប្រើដំបង កាំបិតផ្គាក់ ដុំថ្ម…