Month: October 2024

ឃាត់ខ្លួនយុវជនម្នាក់​ ក្នុងចំណោមបក្ខពួកផ្សេងទៀតក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះចំក្បាល​ នៅស្រុកបាណន់

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតក្រោយធ្វើ សកម្មភាពហិង្សាលើជនរងគ្រោះបណ្តាលឱ្យរងរបួស​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៤​ បានដឹកនាំកម្លាំងធ្វើការនាំខ្លួនជនស័ង្សយចំនួន…

អ្នកបើកយន្តហោះបានស្លាប់ពេលកំពុងហោះហើរ យន្តហោះបានចុះចតជាបន្ទាន់នៅទីក្រុងញូវយ៉ក

អ្នកបើកបរយន្តហោះកំពុងហោះហើរ ដោយបង្ខំឱ្យសហអ្នកបើកបរយន្តហោះចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ។ CNN បានរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានចុះចតជាបន្ទាន់ បន្ទាប់ពីប្រធានក្រុមបានស្លាប់នៅលើយន្តហោះ។អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ទួរគី លោក Yahya Ustun បាននិយាយថា ប្រធានក្រុម Ilcehin Pehlivan អាយុ 59 ឆ្នាំ…

នាយករដ្ឋមន្ត្រី កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញនិងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ទីក្រុង​វៀងចន្ទន៍​៖​ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី…

រយៈពេល ៩ខែ! កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ភាគរយ

ភ្នំពេញ​៖​ បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ បានបង្ហាញថា​​ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ភាគរយ នៅក្នុងរយៈពេល ៩ខែ ពោល​គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤​។ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤…

រថយន្តដឹកកម្មកររោងចក្របើកលឿនគេចគោយន្តកន្ត្រៃបុកចូលតូបលក់អីវ៉ាន់ បណ្តាលឱ្យរបួសធ្ងន់ស្រាលជិត២០នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ធ្ងរ និង១៣នាក់ផ្សេងទៀតបានរងរបួសស្រាល ដោយសារតែតៃកុងរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ បើកលឿនគេចគោយន្តកន្ត្រៃជ្រុលទៅបុកចូលតូបលក់អីវ៉ាន់អមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង០៦និង ២០ នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៤ (ផ្លូវចូលវត្តដំណាក់ត្រាច) ស្ថិតនៅក្នុងភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។លោក ចឹក បូរិន…

ប្រជាពលរដ្ឋ​ ២​ភូមិ ក្នុង ឃុំស្វាយយា សំណូមពរ​សុំ​ឱ្យអាជ្ញាធរ​ស្រុកស្វាយជ្រំសង់ស្ពានថ្ម​មួយ ជំនួស​ស្ពានឈើ ដែល​ទ្រុឌទ្រោម​របើក​ក្តារ​ប្រហោង​ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់

ខេត្តស្វាយរៀង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០២​ភូមិ គឺ​ភូមិ​ព្រ​ហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា សុំ​ឲ្យ​អាជ្ញាធរ​ស្រុកស្វាយជ្រំសង់ស្ពានថ្ម​មួយ ជំនួស​ស្ពានឈើ ដែល​ទ្រុឌទ្រោម​របើក​ក្តារ​ប្រហោង​ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់។ការសំណូមពរនេះ ធ្ធ្វើឡើនាថ្ងៃ​ទី​០៨ ​តុលា​ ២០២៤ ​នៅ​ភូមិ​ស្វាយ​យា​ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ​ ។ប្រជាពលរដ្ឋបានបន្ថែមថា អ្នក​ភូមិ​មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​អំពី​សុ​វត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​មួយ​នេះ ដោយ​ស្ពានឈើ​នេះ​មាន​អាយុកាល​ជាង​​៤០​ឆ្នាំ​មក​ហើយ ហើយ​កាលពី​១០​ឆ្នាំ​មុន​…

ថៃផ្តួចផ្តើមមធ្យោបាយថ្មី ដើម្បីជួយរកច្រកចេញសម្រាប់វិបត្តិរ៉ុាំរ៉ៃនៅមីយ៉ាន់ម៉ា

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែតុលាបានផ្សាយថា ក្រុមមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅប្រទេសឡាវ សម្រាប់កិច្ចប្រជុំកំពូល ដែលត្រូវបានរំពឹងថា នឹងរួមមាន ការស្វែងរកមធ្យោបាយដោះស្រាយវិបត្តិសង្រ្គាមស៉ីវិលដ៏រ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា ខណៈដែលថៃបានស្នើឡើងនូវច្រកផ្លូវថ្មីមួយ ដើម្បីឆ្ពោះទៅរកដំណោះស្រាយនយោបាយ បន្ទាប់ពីកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់អាស៊ានបន្តទទួលបានភាពរីកចម្រើនតិចតួច មកទល់នឹងពេលនេះ។អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារ ថៃបានស្នើរៀបចំ «កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ» នៃសមាជិកទាំង១០របស់អាស៊ាន…

ករណី​ជះ​ទឹក​អាស៊ីត​កើត​ទៀតហើយ​ប្រច​ណ្ឌ័​!

ខេត្តកណ្តាល​នៅ​ស្រុក​កណ្តាលស្ទឹង​ថ្ងៃទី​៩ តុលា ២០២៤ ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី ជះ​ទឹក​អា​ស៊ីត ពេញ​ខ្លួនប្រាណ​ដែល​សង្ស័យថា​ប្រច​ណ្ឌ័ ។​ករណី​ជះ​ទឹក​អា​៊ីត​ហ្នឹង អ្នក​ទាំងពី​ជា​ប្តី​ប្រពន្ធ​និង​គ្នា ប៉ុន្តែ​រស់នៅ​មិន​ចុះសម្រុង ដោយសារ​ប្តី​ប្រើប្រាស់​គ្រឿងញៀន​ហើយ​មិនមាន​ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ ទើប​ប្រពន្ធ​ចង់​លែងលះ​ដោះស្រាយ​នៅ សាលាឃុំ​បី​ទៅ​បួន​ដង​ហើយ​តែ ខាង​ស្រី​មិន​ព្រមយក ខាង​ប្រុស​មិន​ព្រម​លែង ។ជនរងគ្រោះ ឈ្មោះ​ភួង ថា​វី មាន​ទីលំនៅ​ភូមិ​តា​ដោល​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង…

យុវជន​ជា​និស្សិត ៣ នាក់​ទៅ​ពី​ភ្នំពេញ លង់ទឹក​ស្លាប់នៅ​តាកែវ​

តាកែវ​៖​សព​យុវជន​៣​នាក់​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៣​តុលា​បន្ទាប់ពី​បាត់​ខ្លួន​ដោយ​ទឹក​គួច​យកទៅ​បាត់​ជិត​២៤​ម៉ោង កាលពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​១៥​នាទី នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​a student die ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា​៖​គិត​មក​ត្រឹម​ថ្ងៃត្រង់​ទី​០៣​ខែតុលា​នេះ សព​យុវជន​ដែល​ទឹក​គួច​បណ្តាល​ឲ្យ​លង់​ស្លាប់​ត្រូវបាន​រកឃើញ​។​​សព​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​មានឈ្មោះ​៖ ១​ឈ្មោះ ជិន នូ អាយុ​២២​ឆ្នាំ…

កងទ័ព អុីស្រាអែលបានស្នើឱ្យជម្លៀសប្រជាជនពីស្រុកចំនួន២០នៅភាគខាងត្បូងប្រទេសលីបង់

អ្នកនាំពាក្យកងទ័ពអុីស្រាអែល (IDF) លោក Avichay Adraee បានប្រកាសថា កងកម្លាំងនេះបានស្នើឱ្យប្រជាជននៅក្នុងស្រុកជាង 20 នៅភាគខាងត្បូងប្រទេសលីបង់ ជម្លៀសចេញជាបន្ទាន់។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថានៅថ្ងៃទី 4 ខែតុលានៅលើបណ្តាញសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល (IDF) លោក Avichay Adraee បានប្រកាសថាកងកម្លាំងនេះបានស្នើឱ្យប្រជាជននៅក្នុងស្រុកជាង…

មាតិកាផ្សេងៗ