ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ ក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគិនជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ភាពរីកចម្រើនថ្មីៗ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបើកទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *