ខេត្តស្វាយរៀង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០២​ភូមិ គឺ​ភូមិ​ព្រ​ហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា សុំ​ឲ្យ​អាជ្ញាធរ​ស្រុកស្វាយជ្រំសង់ស្ពានថ្ម​មួយ ជំនួស​ស្ពានឈើ ដែល​ទ្រុឌទ្រោម​របើក​ក្តារ​ប្រហោង​ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់។
ការសំណូមពរនេះ ធ្ធ្វើឡើនាថ្ងៃ​ទី​០៨ ​តុលា​ ២០២៤ ​នៅ​ភូមិ​ស្វាយ​យា​ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ​ ។
ប្រជាពលរដ្ឋបានបន្ថែមថា អ្នក​ភូមិ​មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​អំពី​សុ​វត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​មួយ​នេះ ដោយ​ស្ពានឈើ​នេះ​មាន​អាយុកាល​ជាង​​៤០​ឆ្នាំ​មក​ហើយ ហើយ​កាលពី​១០​ឆ្នាំ​មុន​ ប្រជាពលរដ្ឋ​បាន​រៃ​លុយកាក់​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ ដូរ​សរសរថែម​រនូត និង​ដាក់​ក្តារ​ក្រាល​ស្ពាន រហូត​មក​ដល់​បច្ចុប្បន្ន​ស្ពានឈើ​មួយ​នេះ​កាន់តែ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ជា​ពិសេស​ នៅ​រដូវ​វស្សា​នេះព្រួយ​បារ​ម្ភពី​សុ​វត្ថិភាព​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ ​ដូច​ជា​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក គោ​យន្ត ឆ្លងកាត់​ស្ពាន​ញ័រ រង្គើរ​ ប្រហោង​ក្តារ​រ​បើក​ធំ​ៗ។
ជា​ពិសេស ​ពេល​មាន​ភ្លៀង​ទឹក​ជន់​លិច​ខ្លាំង​ទឹក​ហូរ​កាត់​ស្ពាន​ខ្លាំង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ភ័យ​ខ្លាច​ផុងជើង​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក គោ​យន្ត​សណ្តោង​រ៉ឺ​ម៉ក ឆ្លងកាត់​ខ្លាច​ផុងជើង​កង់​ក្រឡាប់​ធ្លាក់​ទៅ​ក្នុង​ទឹក​ព្រែក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ ។
ប្រជាពលរដ្ឋ​លើក​ឡើង​ថា ស្ពានឈើ​នេះ​ មាន​ប្រវែង​ប្រមាណ​ជិត​២០​ម៉ែត្រ​ទទឹង​ជាង​៣​ម៉ែត្រ ចាស់​ទ្រុឌទ្រោម សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័​ន្ធ​មេត្តា ពិនិត្យ​ដោះស្រាយ សាងសង់​ស្ពានថ្ម​មួយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ និង​មាន​សុវត្ថិភាព​ផង ​។
ប្រភព​បន្ត​ថា ផ្លូវលំ​១​ខ្សែ​នេះ​អាជ្ញាធរ​បាន​ជួសជុល​ឈូ​ស​ឆាយ ដាក់​ក្រាល​ថ្ម បំបែក​ធ្វើ​ដំណើរ​បាន​ស្រួល​ហើយ​នៅ​តែ​ស្ពាន​ចាស់​ទ្រុឌទ្រោម សូម​មេត្តា សាងសង់​ស្ពានថ្ម ជំនួស ស្ពានឈើ​នេះ​ ។
សូម​លោក​មេឃុំ​លើក​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធដាក់​សំណើ​​សុំ​សាងសង់ស្ពាន​នេះ​ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ងាយស្រួលឆ្លងកាត់ និង​មាន​សុវត្ថិភាព​ ផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ