តាកែវ​៖​សព​យុវជន​៣​នាក់​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៣​តុលា​បន្ទាប់ពី​បាត់​ខ្លួន​ដោយ​ទឹក​គួច​យកទៅ​បាត់​ជិត​២៤​ម៉ោង កាលពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​១៥​នាទី នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​a student die

​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា​៖​គិត​មក​ត្រឹម​ថ្ងៃត្រង់​ទី​០៣​ខែតុលា​នេះ សព​យុវជន​ដែល​ទឹក​គួច​បណ្តាល​ឲ្យ​លង់​ស្លាប់​ត្រូវបាន​រកឃើញ​។​​សព​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​មានឈ្មោះ​៖ ១​ឈ្មោះ ជិន នូ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ទី​២ ឈ្មោះ ម៉េង ហ៊ាង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លេខ​៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ទី​៣​ឈ្មោះ ហេង មុន្នី​ហ៊ាង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីគង ស្រុក​កងមាស ខេត្តកំពង់ចាម​។​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា មុនពេល​កើតហេតុ​ពួក​ជនរងគ្រោះ​ដែលមាន​គ្នា​៥​នាក់​បាននាំគ្នា​ចុះទៅ​លេង​ទឹក នៅ​ចំណុច​ស្ពាន​កំពង់​លៀស​ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​បាត់​ទាំង​៣​នាក់​។

​លុះ​ព្រឹក​ឡើង ថ្ងៃទី​០៣​ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​០៦​ព្រឹក សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស ដែល​ដឹកនាំ​ក​ម្លាំ​ដោយ​លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ល្វា លោក​មេភូមិ លោក​មេឃុំ និង​លោកគ្រូ​ពេទ្យ​ឃុំ បង្កើតជា​គណៈកម្មការ​ធ្វើការ​ពិនិត្យ​និង​សន្និដ្ឋានថា​ជនរងគ្រោះ​ពិតជា បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប្រភព​ មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ