Month: October 2024

បារាំងបានប្រកាសថាខ្លួនអស់លុយហើយនឹងមិនអាចផ្តល់ជំនួយពេញលេញដល់អ៊ុយក្រែនដូចការសន្យានោះទេ

គួរកត់សម្គាល់ថា ប្រទេសបារាំងមិនមែនជាប្រទេសតែមួយគត់ដែលប្រឈមនឹងការរឹតបន្តឹងថវិកា និងត្រូវកាត់បន្ថយជំនួយដល់អ៊ុយក្រែន។ប្រទេសបារាំងបានអស់លុយហើយមិនអាចបំពេញតាមការសន្យារបស់ខ្លួនក្នុងការបញ្ជូនជំនួយយោធាដល់ទៅ 3 ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅឆ្នាំនេះ ហើយនឹងឈានដល់គោលដៅត្រឹមតែ “ជាង 2 ពាន់លានអឺរ៉ូ” ប៉ុណ្ណោះ ។លោក Lecornu បាននិយាយជាមួយសមាជិកសភាបារាំងនៅថ្ងៃទី 14 ខែតុលាថា “តាមបែបនយោបាយ យើងបានសម្រេចចិត្តនៅដើមឆ្នាំ 2024 ថាជំនួយនេះអាចឈានដល់ 3…

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%

ខេត្ត​បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក ហម អរុណ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានផ្តល់ព័ត៌មានមកថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%…

អភិបាលខេត្តកំពត៖​ ណែនាំដល់មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត

ខេត្ត​កំពត​៖​ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត​ បានប្រកាស​ណែនាំដល់មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត។ការប្រកាសបែបនេះ​របស់​លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាឱកាស​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលសន្និសីទបូកគោ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។ក្នុងកិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី…

ប្រទេសចិនរំពឹងទុករួមជាមួយអាស៊ានត្រួសត្រាយកិច្ចសហប្រតិបតិ្តការក្នុងវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក

អន្តរជាតិ ៖ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន…

ក្រសួងការងារកម្ពុជារៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នៅចុងខែតុលា ដោយផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តិធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែងពីក្រុមហ៊ុនរោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នៅអគារពិព័រណ៍កោះពេជ្រ។ យោងតាមមន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ…

សមត្ថកិច្ចបង្ក្រាបក្មេងទំនេីងសរុប១៨នាក់ក្រោយបង្កហិង្សាដាក់គ្នា

ភ្នំពេញ៖​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៤​ នេះថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការបង្ក្រាបក្មេងទំនេីងពីរក្រុមសរុប១៨នាក់ក្រោយពួកគេបង្កហិង្សាដាក់គ្នាទៅវិញទៅមក។សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែលក្រុមទី១មានរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងក្រុមទី២មានរហស្សនាមថាផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​ ដោយប្រើដំបង កាំបិតផ្គាក់ ដុំថ្ម…

ប្រធានាធិបតីអ៊ុយក្រែន៖ ទាហានកូរ៉េខាងជើងកំពុងជួយរុស្ស៉ី ប្រយុទ្ធនៅអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បាននិយាយថាទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ ត្រូវតែមាន ការផ្លាស់ប្ដូរ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ព រួមទាំងអាវុធទៅជួយដល់កងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន។លោក ហ្សេលេនស្គី នៅក្នុងសុន្ទរកថាជាវីដេអូមួយ បានបញ្ជាក់ដូច្នេះថា «យើងបានឃើញថាសម្ព័ន្ធភាពរវាងរុស្ស៉ី និងរបបដូចជាកូរ៉េខាងជើង កាន់តែមានភាពរឹងមាំ ឡើង។…

ភ្លៀងមួយមេយ៉ាងធំលាយឡំដោយខ្យល់កន្ត្រាក់បានបក់បោកមកលើស្រុកចំនួន២បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជា៦០ខ្នងបានទទួលរងការខូចខាត

ខេត្តត្បូងឃ្មុំ៖ ភ្លៀងមួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្ត្រាក់បានបក់បោកមកលើស្រុកចំនួន២ គឺស្រុកពញាក្រែក និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ បណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា៦០ខ្នងបានទទួលរងការខូចខាតរបើកដំបូល បាក់សំយាបផ្ទះ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។នេះបើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតីប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤ថា មានភ្លៀង១មេធំបានបង្អុរធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់មកលើភូមិឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះស្ថិតនៅក្នុងភូមិ៖ ១.ភូមិអង្គលើ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង០៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ១២ខ្នងផ្ទះ…

ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ»

ភ្នំពេញ៖ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មានស្តីពីការអនុវត្តការងារ និងដំណាក់ កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ ក្រឡាគ្នាបានកាន់តែល្អប្រសើរ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិ ការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល…

ប្រទេសចិនសង្កត់ធ្ងន់ថា រឿងអាទិភាពបំផុតគឺការឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី១០ ខែតុលា តាមការស្នើរបស់ប្រទេសបារាំង ដើម្បីពិនិត្យពិភាក្សាអំពីស្ថានការណ៍នៅលីបង់ និងអ៊ីស្រាអែល។ គេហទំព័រ «CCFR China…

មាតិកាផ្សេងៗ