Month: September 2024

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ក្លាយជាជនសង្ស័យក្នុងសំណុំរឿងសូកប៉ាន់

រដ្ឋអាជ្ញាក្នុងប្រទេសកូរ៉េខាងត្បូងបានកំណត់អត្តសញ្ញាណអតីតប្រធានាធិបតី Moon Jae-in ជាជនសង្ស័យក្នុងសំណុំរឿងសូកប៉ាន់។អតីតកូនប្រសាររបស់លោក Moon ត្រូវបានគេចោទប្រកាន់ថាបានទទួលការអាទិភាពពិសេស និងធានាការងារនៅក្រុមហ៊ុនអាកាសចរណ៍មួយ។ ជាការតបស្នង បុគ្គលនេះនឹងរៀបចំការណាត់ជួបដ៏សំខាន់មួយជាមួយរដ្ឋាភិបាលសម្រាប់ស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍នោះដើម្បីទទួលបានអត្ថប្រយោជន៍។ផ្នែកព្រហ្មទណ្ឌទី 3 នៃការិយាល័យរដ្ឋអាជ្ញាស្រុក Jeonju កំពុងដឹកនាំការស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធដែលអាចកើតមានរបស់លោក Moon នៅក្នុងឧប្បត្តិហេតុនេះ។ ដីកាស្វែងរកត្រូវបានចេញកាលពីថ្ងៃទី៣០ ខែសីហា សម្រាប់ផ្ទះរបស់កូនស្រីលោក Moon Da-hye។ការស៊ើបអង្កេតនេះកើតចេញពីពាក្យបណ្តឹងដែលបានប្តឹងកាលពី…

ទីក្រុងម៉ូស្គូត្រូវបានវាយប្រហារដោយ UAVs, NATO និងឧត្តមសេនីយ៍អ៊ុយក្រែនបានជួបគ្នាជាសម្ងាត់នៅក្នុងប្រទេសអាល្លឺម៉ង់

អភិបាលក្រុងមូស្គូបាននិយាយថា កងកម្លាំងការពារដែនអាកាសក្នុងតំបន់ត្រូវបានធ្វើសកម្មភាពដើម្បីការពារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន (UAV) មកលើរដ្ឋធានីរុស្ស៊ី។លោក Sergey Sobyanin បាននិយាយថា ទាហានរុស្ស៊ីបានបំផ្លាញ UAV ដំបូងគេនៅជិត Podolsk ចម្ងាយប្រហែល 40 គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីនៅម៉ោងប្រហែល 1:20 ព្រឹកនេះ (ថ្ងៃទី 1 ខែកញ្ញា) ។…

រដ្ឋមន្ត្រី​ព័ត៌មាន​៖ ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន ដែលជា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ គេ​មិនដែល​ដេក​ស្រ​ម៉ៃ និង​យក​ផែនទី google map មក​ប្រើ​នោះទេ​

ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ក្នុងការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​ដែលជា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ គេ​មិនដែល​ដេក​ស្រ​ម៉ៃ និង​យក​ផែនទី google map មក​ប្រើ​នោះទេ ហើយក៏​មិនមែន​មើល​លើ google map ដើម្បី​វាយតម្លៃ និង​កំណត់​បង្គោល​ព្រំដែន​ដែល​បាន​បោះ​នៅលើ​ដី​នោះដែរ​។ ការយក​ផែនទី google…

រដ្ឋមន្ត្រី​ទទួល​ព្រំដែន​អះ​ង​អាង​ថា កម្ពុជា​មិនឱ្យ​មានការ​បាត់បង់​ទឹកដី​សូម្បី ១​មី​លី​ម៉ែត្រ​ឡើយ ហើយក៏​មិន​ចង់បាន​ដី​នរណា​ដូចគ្នា

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​ចេញមក​បញ្ជាក់ថា ប្រ​ទេ​កម្ពុជា មិនឱ្យ​មានការ​បាត់បង់​ទឹកដី​សូម្បី ១​មី​លី​ម៉ែត្រ​ឡើយ ហើយក៏​មិន​ចង់បាន​ដី​នរណា សូម្បី ១​មី​លី​ម៉ែត្រ ដូចគ្នា​។​​ការចេញ​ពន្យល់​បកស្រាយ​ភ្លាមៗ​របស់​រដ្ឋមន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​ក្រុម​លេង​បណ្តាញ​សង្គម​មួយក្រុម បាននិងកំពុង​បំភ្លៃ​ខុស​ការពិត​ទាំងស្រុង ពាក់ព័ន្ធ​ព័ត៌មាន​ផែនទី​នៃ​ប្រទេស​កម្ពុជា លើ Google Maps​។​តាមរយៈ​កិច្ច​សម្ភាស​ពិសេស​មួយ…

នាយករដ្ឋមន្ត្រី​ចេញ​អនុក្រឹត្យ​តែងតាំង​ប្រធាន​មន្ទីរ​សុរិយោដី​​រាជធានី​ ខេត្ត​

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការតែងតាំង​មន្ត្រីរាជការ រាជរដ្ឋាភិបាល​ដែលមានន័ថានិរាករណ៍​សេចក្តីប្រកាស​តែតាំងរបស់​ក្រសួង​ចោល​។​យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​រាជរដ្ឋាភិបាល​សម្រេច​៖ ត្រូវបានតែងតាំង​មន្ត្រីរាជការ​ចំនួន ២៤​រូប ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​បើតាម​អនុ​ក្រិ​ត្យ​ហាក់បីដូចជា​មិនមាន​មន្ត្រី​សុរិយោដី​ថ្មី​ណាមួយ​ត្រូវបានតែងតាំង​ថ្មី​ទេ​គឺ​ថ្មី​តែ​អនុ​ក្រិ​ត្យ​តែប៉ុណ្ណោះ​។​គេ​នៅ​ចាំបាន​ថា​ថ្លែង​ក្នុង​ពិធី​មួយ​សម្តេច​ធិបតី​បាន​ដក​សិទ្ធ​រដ្ឋមន្ត្រីក្រសួង​នានា​ក្នុងការ​តែងតាំង​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត​ហើយដោយ​លោក​ប្រកាសថា​ត្រូវ​លើកទឹកចិត្ត​ដល់​ប្រធាន​មន្ទីរ​ឲ្យ​ស្មើ​ប្រ​ធា​នាយកដ្ឋាន​តាមរយៈ​អនុ​ក្រិ​ត្យ​។​