Month: September 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នារសៀលថ្ងៃទី១០ កញ្ញានេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។ ក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ដោយមានវត្តមានអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,លោក ឌិត…

ឪពុកម្តាយខំលក់ស្រែលក់ស្រូវដើម្បីឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ ទីបំផុតយុវតីនិស្សិតផ្នែកអាយធីម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់គួរឱ្យរន្ធត់

ភ្នំពេញ៖ យុវតីដែលជានិស្សិតផ្នែកIT ម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈកំពុងតែរួសរាន់ជិះម៉ូតូបម្រុងនិងទៅរៀន។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង២និង០០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅតាម បណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម. ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។ សពយុវតីរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ  ជួន ជាលិញ អាយុ១៨ឆ្នាំ…

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តដឹកនាំបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ,ខណ្ឌរដ្ឋបាលជលផលក្រចេះ,កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត,គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង…

ទីបំផុត​បារាំង​មាន​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ស្តាំនិយម​គឹ​លោក មី​ស្ហែ​ល បា​ញេ

ប្រទេស​បារាំង​៖ ប្រទេស​បារាំង​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ ក្រោយពី​អតីត​ប្រមុខ​រដ្ឋាភិបាល​វ័យក្មេង​លោក ហ្កា​ប្រ៊ី​យែ​ល អាត​តា​ល់ បាន​លា​ចុះ​ពី​តំណែង​។ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានសម្រេច​ចិត្ត​តែងតាំង លោក មី​ស្ហែ​ល បា​ញេ ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី ដើម្បី​ឲ្យ​រៀបចំ​គណៈរដ្ឋមន្ត្រី និង​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​បម្រើ​ផល ប្រយោជន៍​ជាតិ​។ក្រឹត្យ​ប្រធានាធិបតី​បារាំង ចុះ​ថ្ងៃ​ព្រហស្បតិ៍…

កម្ពុជា ទទួល​មូលនិធិ​ពិសេស​ពី​ចិន​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤

ភ្នំពេញ ៖ លោក សុខ ចិន្ដា​សោភា​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤ ។​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤…

ឃាត់​ជនជាតិ​យួន​២​នាក់​ដែល​ពា​កព​ន្ធ័​ការ​នាំចូល​គ្រឿ​អ​ញៀន​តាម​ច្រក​ព្រុះ​ដែនកម្ពុជា​ឡាវ​ត្រពាំង​ក្រៀល​

ស្ទឹងត្រែង​៖​ជនជាតិ​យួន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៤​ករណី​យ៍​នាំ​គ្រឿងញៀន​ឆ្លងដែន​ចូល​តាម​ច្រកទ្វារព្រំដែន​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ ចូលមក​ប្រទេស​កម្ពុជា​១​គ្រឿង ។មន្ត្រីនគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា រថយន្តក្រុង ចំណុះ​៤៥​កៅអី ពាក់​ផ្លាកលេខ​ឡាវ ៧៩៧៩ ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ១​គ្រឿង ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា និង​ថ្នាំ​គ្រាប់​មួយចំនួន នៅក្រោម​កៅអីអង្គុយ​ផ្នែក​ខាងក្រោយ ។ ក្នុងការ​ពិនិត្យ​នេះ​សម​ត្ត​កិច្ច ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ផងដែរ…

លោក Trump រកបានប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដល់១៣០ លានក្នុងខែសីហា

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ ២០២៤ តាមសេចក្តីប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ មូលនិធិសម្រាប់យុទ្ធការឃោសនាបោះឆ្នោតរបស់ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគណបក្សរបស់លោក ដែលប្រមូលបាននៅក្នុងខែសីហា មានចំនួនសរុប ២៩៥លានដុល្លារ និងបានកើនឡើង ១៣០លានដុល្លារ។ ទឹកលុយនៃមូលនិធិនេះកើនឡើង…

ប្រធាននាយកដ្ឋានសរុប ផែនការ​ នៃក្រសួងមហាផ្ទៃ​ ចាត់ឱ្យ​ក្រុមការងារ​ចុះសួរសុខទុក្ខមន្ត្រី​ដែលជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង)

ភ្នំពេញ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពីថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ នៅថ្ងៃទី០៥ ខែកញ្ញា  ឆ្នាំ២០២៤​ បានចាត់លោកឧត្តមសេនីយ៍ត្រី លាន សុផល អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លី ប៊ុនឡុង នាយផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលជួបគ្រោះថ្នាក់ចរាចរណ៍…

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ២១ នៅប្រទេសឡាវ ក្រោមប្រធានបទ “អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន”

ទីក្រុងវៀងច័ន្ទ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី ២១ (ACDFM-21) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រោមប្រធានបទ “អាស៊ាន រួមគ្នាដើម្បីសន្តិភាព…

បទវិភាគអន្តរជាតិ ៖ តើអាមេរិកនិងសហភាពអឺរ៉ុបមានបំណងទុច្ចរិតអ្វីខ្លះដែលគាំទ្រទង្វើរំលោភសិទ្ធិនិងបង្កហេតុរបស់ហ្វីលីពីន?

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣ ខែកញ្ញានេះ បានផ្សាយថា ៖ ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារនាវាឆ្មាំសមុទ្រចិនដែលបានចាត់ប្រតិបត្តិការដ៏គ្រោះថ្នាក់ចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ មុននេះ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយមួលបង្កាច់នាវាឆ្មាំសមុទ្រចិនថាបាន”បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ។ ប៉ុន្តែ ការឃោសនាបំប៉ោងនិងការសម្ដែងខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ។គេហទំព័រ…

មាតិកាផ្សេងៗ