ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោក នាង វណ្ណៈ នាយករដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា បានអញ្ជើញទទួលស្វាគមន៍ប្រតិភូ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទប្រមាណជា ១៥០នាក់ ចុះទស្សនកិច្ចនៅបង្គោលព្រំដែន តាមបណ្តោយព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកកែវសីមា។
ក្នុងដំណើរទស្សនកិច្ចនេះ បានធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។
ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ បានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន៕
ដោយ ៖ សិលា

By admin

Leave a Reply

Your email address will not be published. Required fields are marked *