អន្តរជាតិ ៖ ថ្ងៃទី១០ខែកញ្ញា សមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនបានចេញផ្សាយ《របាយការណ៍អភិវឌ្ឍន៍អំពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៤》។យោងតាមរបាយការណ៍នេះ ភាពធន់និងសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់មានសារសំខាន់កាន់តែលេចធ្លោ ប្រទេសចិនកំពុងពន្លឿនបង្កើតប្រព័ន្ធស្តង់ដារជាតិអំពីខ្សែសង្វាក់ផ្គត់ផ្គង់។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media »នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បន្តថា នៅថ្ងៃដដែល សមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនក៏បានចេញផ្សាយ”ប្រព័ន្ធវាយតម្លៃTOP៥០នៃខ្សែសង្វាក់ផ្គត់ផ្គង់ចិន”ផងដែរ។តាមការឧទ្ទេសនាម ប្រព័ន្ធវាយតម្លៃនេះមិនត្រឹមតែអនុលោមតាមអនុសញ្ញាអន្តរជាតិរបស់លោកខាងលិចស្តីពីការវាយតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីតម្រូវការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនផងដែរ។ អ្នកជំនាញបានលើកឡើងថា ការចេញផ្សាយប្រព័ន្ធវាយតម្លៃនេះនឹងជំរុញឱ្យសមត្ថភាពគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសចិនលើកកម្ពស់ថែមទៀត និងពង្រឹងសិទ្ធិបញ្ចេញមតិលើផ្ទៃអន្តរជាតិរបស់ប្រទេសចិនក្នុងវិស័យគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់៕