ស្ទឹងត្រែង​៖​ជនជាតិ​យួន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៤​ករណី​យ៍​នាំ​គ្រឿងញៀន​ឆ្លងដែន​ចូល​តាម​ច្រកទ្វារព្រំដែន​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ ចូលមក​ប្រទេស​កម្ពុជា​១​គ្រឿង ។មន្ត្រីនគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា រថយន្តក្រុង ចំណុះ​៤៥​កៅអី ពាក់​ផ្លាកលេខ​ឡាវ ៧៩៧៩ ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ១​គ្រឿង ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា និង​ថ្នាំ​គ្រាប់​មួយចំនួន នៅក្រោម​កៅអីអង្គុយ​ផ្នែក​ខាងក្រោយ ។ ក្នុងការ​ពិនិត្យ​នេះ​សម​ត្ត​កិច្ច ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ផងដែរ ។​​គ្រឿងញៀន​ទាំងនោះ​មាន​២៧​ដុំ​ធំ ជា​ប្រភេទ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន និង​ប្រភេទ​ថ្នាំ​គ្រាប់​ពណ៌​បៃតង (​សង្ស័យ​ជា​ប្រភេទ​ថ្នាំ​គ្រវី​) ១០​ដុំ​ធំ ។ ឯ​ប្រភេទ​ម្សៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន គ្រាប់​ក្រហម​តូចៗ​៤៦៥​គ្រាប់ សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ថ្នាំ​យ៉ាម៉ា និង​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​តូច ។​មានការកត់សម្គាល់ថាប្រទេសឡាវបាននិងកំពុងក្លាយជាប្រភពនៃការនាំគ្រឿងញៀនចូលស្រុកខ្មែរយ៉ាងសកម្មនាពេលកន្លងមកនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ