ភ្នំពេញ​៖ សម្តេចចៅហ្វា​វាំង គង់ សំអុល សមាជិក​រដ្ឋសភា​, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បានទទួល​មរណភាព នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨៖៣៥​នាទី​ព្រឹក ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។​បន្ទាប់ពី​មរណៈភាព​សម្តេចចៅហ្វា​វាំង គង់ សំអុល​ភ្លាមៗ​ព្រះមហាក្សត្រ​បានតែងតាំង​មនុស្ស​២​នាក់​ភ្លាម​ឲ្យ​ទទួល​ការងារ​ព្រះបរមរាជវាំង​តាម​សំណើរ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មិនមែន​តាម​ការស្នើរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ដូច​កាល​មុន​ឡើយ​។​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «​សម្តេច មហាមន្ត្រី គុយ សុផល​»​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ជំនួស​សម្តេចចៅហ្វា​វាំង គង់ សំអុល ដែល​ទទួលមរណភាព​ផងដែរ​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​មុខតំណែង លោកអ្នកឧកញ៉ា មហា​ភក្តី គង់ បញ្ញា​(​បុត្រី​សម្តេច​ហ្វា​វាំង គង់ សំអុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង​ផងដែរ​)​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ទាក់ទង​និង​មរណៈភាព​សម្តេចចៅហ្វា​វាំង គង់ សំអុលដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនផងដែរ សម្តេច​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​តាមរយៈ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​សម្ដេច​ចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល យ៉ាង​ដូច្នេះ​ថា ៖​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មាន​សេចក្តី​តក់ស្លុត និង​រន្ធត់ចិត្ត​ឥតឧបមា​ក្រោយ​បានទទួល​ដំណឹង​ក្រៀមក្រំ​ជាទីបំផុត​ថា សម្ដេចចៅហ្វា​វាំង វរ​វៀង ជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨:៣៥​នាទី ក្នង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការបាត់បង់​សម្តេចចៅហ្វា​វាំង គង់ សំអុល គឺជា​ការបាត់បង់​នូវ​ឥស្សរជន និង​ថ្នាក់ដឹកនាំ​គំរូ​ដ៏​ឆ្នើម​មួយរូប​ប្រកបដោយ​បញ្ញាញាណ ឆន្ទៈ មនសិការ​ជាតិ គតិបណ្ឌិត និង​បទពិសោធ​ខ្ពស់ ដែល​ក្នុង​មួយជីវិត​សម្តេច​បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ជាតិ និង​ប្រជាជន ពិសេស​ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ទទួលបាន​ជោគជ័យ​ជាច្រើន​លើ​កិច្ចការ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​រហូតមក ព្រមទាំង​បាន​ចូលរួមចំណែក​ដ៏​ធំធ​ង និង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌​តាមរយៈ​ការបំពេញ​បេសកម្ម​ដ៏​ឧត្ដុង្គឧត្ដម​ជាមួយ​កាកបាទក្រហមកម្ពុជា​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ