ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ រាជរដ្ឋាភិបាលដែលមានន័ថានិរាករណ៍សេចក្តីប្រកាសតែតាំងរបស់ក្រសួងចោល។យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរាជរដ្ឋាភិបាលសម្រេច៖ ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ២៤រូប ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។បើតាមអនុក្រិត្យហាក់បីដូចជាមិនមានមន្ត្រីសុរិយោដីថ្មីណាមួយត្រូវបានតែងតាំងថ្មីទេគឺថ្មីតែអនុក្រិត្យតែប៉ុណ្ណោះ។គេនៅចាំបានថាថ្លែងក្នុងពិធីមួយសម្តេចធិបតីបានដកសិទ្ធរដ្ឋមន្ត្រីក្រសួងនានាក្នុងការតែងតាំងប្រធានមន្ទីររាជធានីខេត្តហើយដោយលោកប្រកាសថាត្រូវលើកទឹកចិត្តដល់ប្រធានមន្ទីរឲ្យស្មើប្រធានាយកដ្ឋានតាមរយៈអនុក្រិត្យ។