ភ្នំពេញ​៖​ មន្ត្រី​សមត្ថកិច្ច​ម្នាក់​បានស្លាប់ ខណៈចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានប្រេីកាំបិតចាក់​ និងបាញ់ប្រហារតដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច​ បង្កឱ្យមានការភ្ញាក់ផ្អេីលឡើងវេលាម៉ោង៤រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ ជនសង្ស័យជាជនញៀនថ្នាំញៀនម្នាក់​ បានប្រេីកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់ពី​កម្លាំងមូលដ្ឋាន​ នៃអធិការដ្ឋានខណ្ឌបឹងកេងកង​ បានទទួលព័ត៌មានភ្លាម​ ក៏ចុះអន្តរាគមន៍ស្រាប់តែជនសង្ស័យបានដេញចាក់សមត្ថកិច្ចនិងដណ្តើមបានកាំភ្លើងពីសមត្ថកិច្ចក៏បានបាញ់ស្រោចទៅកងកម្លាំងសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ធ្ងរ ។​ ជាក់ស្ដែង​ក្នុងស្ថានភាពកាន់តែតានតឹងសមត្ថកិច្ចបានសម្រេចបាញ់តដៃដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
សពជនរងគ្រោះមានឈ្មោះ សៅ រក្សា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីតួនាទីអនុសេនីយ៍ទោ នៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២។
ចំណែកសពជនសង្ស័យមានឈ្មោះ​ ផល ភេទប្រុស អាយុ២០ជាង ជាមនុស្សញៀនថ្នាំ។
គួរបញ្ជាក់ថា​ ជនរងគ្រោះ​ត្រូវបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកសពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែងនិងបន្តទៅតាមនីតិវិធីច្បាប់៕ប្រភព​នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *