ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញរថយន្ត ALPHARD គេយកមកប្លុងចោលនៅក្បែររបងវត្តចំបក់មាសអស់រយៈពេលជាច្រើនម៉ោងទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ស្ថិតនៅចំណុចក្បែររបងវត្តចំបក់មាស ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាប្រាំពីរព្រឹក គាត់បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-6008 មិនដឹងថាគេបើកយកមកចតទុកចោលក្បែររបងវត្តតាំងពីពេលណានោះទេ ដោយពួកគាត់គិតថាប្រហែលជាគេបើកឡានមកឈប់រកទិញដី ឬក៏រកមើលម៉ុងសពនោះទើបមិនបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។រហូតដល់ម៉ោង១ជាងទៅហើយឃើញឡាននៅកន្លែងដដែលដោយមានការសង្ស័យក៏រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោលចុះទៅធ្វើការពិនិត្យដោយមានស្នាមប៉ះពារឆ្កូតថ្នាំទ្វារខាងមុខផ្នែកខាងឆ្វេង សមត្ថកិច្ចសង្ស័យពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើកំណត់ហេតុយករថយន្តមករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោដើម្បីស្វែងរកម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ត្រឡប់ទៅវិញ៕ជ្រោយពេជ្រ

By admin

Leave a Reply

Your email address will not be published. Required fields are marked *