ភ្នំពេញ​៖​ខ្យល់ព្យុះ​ទី​៩​ឈ្មោះ ជុង​ដា​រី (Jongdari) ជាមួយ​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​សមុទ្រ Andaman បាន​កើន​ឥទ្ធិពល ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​ថៃ កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​៖ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤មានស្ថានភាព៖a rain storm

១-​តំបន់​វាលទំនាប​៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់ មកពី​ទិសនិរតី និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម ២,៣០​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​ភ្នំពេញ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​១៥%​។​

២-​តំបន់​ខ្ពង់រាប​៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់​​មកពី​ទិសនិរតី និង​ពាយ័ព្យ មាន​ល្បឿន​មធ្យម ៣,៥០​ម៉ែត្រ វិនាទី​។ ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ​
​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាចមាន​​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​។​

៣-​តំបន់​មាត់សមុទ្រ​៖-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។ ខ្យល់​បក់ មកពី​ទិសនិរតី មាន​ល្បឿន​មធ្យម ២,៥០​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​១០%​។ -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *