ខេត្តពោធិ៍សាត់ ៖ ភ្ញៀវទេសចរអាចទស្សនាតំបន់បុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំងនៅភ្នំ១៥០០ ក្នុងខេត្តស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដោយស្រឡះភ្នែក លែងមានផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរំខានភ្នែកទៀតហើយ បន្ទាប់ពីអាជ្ញាធរបានដកផ្ទាំងផ្សព្វផ្សាយស្រា ដែលភ្ញៀវទេសចរធ្លាប់រិះគន់ថា ផ្ទាំងផ្សាយស្រាបៀរបានរំខានភ្នែកពួកគាត់ ដើម្បីទស្សនាទេសភាពនៅតំបន់បុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំងនៅភ្នំ១៥០០ ក្នុងភូមិសាស្ត្រស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់។

តើឈ្មោះភ្នំ១០០៥ ឬ ភ្នំ១៥០០ ? មួយណាជាឈ្មោះផ្លូវការ?

១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។

២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ។

ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។

សូមបញ្ជាក់៖ ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ