អ៊ុយក្រែន៖ កងទ័ពរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា បានទទួលស្គាល់ថាកងទ័ពអ៊ុយក្រែនពិតជាបានវាយទម្លុះចូលជ្រៅក្នុងតំបន់ Kursk នៅក្នុងប្រតិបត្តិការវាយលុកមួយ។ទីភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតក្នុងការវាយលុក ហើយគោលដៅ នោះគឺដាក់ សម្ពាធលើទីតាំងរបស់សត្រូវ ដើម្បីបង្កការខាតបង់ជាអតិបរមា និងបង្កអស្ថិរភាពនៅក្នុងប្រទេសរុស្ស៉ី ខណៈពួកគេ (រុស្ស៉ី) មិនអាចការពារតំបន់ព្រំដែនរបស់ពួកគេបាន»។a stinger
ការវាយឆ្មក់របស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី ដែលឥលូវនេះបានចូលដល់ថ្ងៃទី៦ហើយ ទំនងជាធ្វើឱ្យរុស្ស៉ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមូស្គូបានដាក់ពង្រាយកងទ័ពបម្រុង រថក្រោះ យន្ដហោះ កាំភ្លើងធំ និងដ្រូន ដើម្បីបង្ក្រាបលើវាយឆ្មក់នេះ។ កងទ័ពរុស្ស៉ីកាលពីថ្ងៃអាទិត្យ ក៏ហាក់បានសារភាពដែរថាកងទ័ពអ៊ុយក្រែនពិតជាបានវាយទម្លុះចូលទឹកដីរុស្ស៉ីមែន ហើយ នៅទីតាំងខ្លះនៃតំបន់ Kursk កងទ័ពអ៊ុយក្រែនបានវាយចូលជ្រៅដល់ទៅ៣០គីឡូម៉ែត្រ។ កងទ័ពអ៊ុយក្រែនត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្បែរភូមិ Tolpino និង Obshchy Kolodez ដែលស្ថិតនៅចម្ងាយប្រហែលពី២៥ ទៅ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី-អ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានេះដែរសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថាជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។
កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger ដែលមានប្រិទ្ធីភាពប្រឆាំងរថក្រើនិងយន្តរហោះ។គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន កើនដល់ ៥៥.៦ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២២មក។
សូមបញ្ជាក់ថាសន្ទុះនៃប្រតិបត្តិការយោធារបស់អ៊ុយក្រែននៅក្នុងទឹកដីរបស់រុស្ស៊ីពេលនេះ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែនទើបទទួលបានការអនុញ្ញាតពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច ដែលរួមមានសហរដ្ឋអាម៉េរិកជាពិសេស បានបើកភ្លើងខៀវឱ្យរដ្ឋាភិបាលក្រុមគៀវ អាចប្រើប្រាស់គ្រឿងសព្វាវុធមួយចំនួនដែលជាជំនួយរបស់ខ្លួនសម្រាប់ធើ្វការវាយប្រហារក្នុងទឹកដីរុស្ស៊ីត្រឹមរយៈជម្រៅ ១០០គីឡូម៉ែត្រ ដើម្បីបង្កការរាំងស្ទះដល់ដំណើរការភស្តុភាររបស់រុស្ស៊ីសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅតាមសមរភូមិមុខនៅឯអ៊ុយក្រែន។
ក្នុងប្រតិបត្តិការសឹកនៅតំបន់ Kursk នេះ ទាហានអ៊ុយក្រែនបានវាយចូលជម្រៅប្រមាណជង២០គីឡូម៉ែត្រទៅក្នុងទឹកដីរបស់រុស្ស៊ី និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះយោធារុស្ស៊ី ដោយក្នុងនោះរូបភាពវីដេអូបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពរថយន្តយោធារុស្ស៊ីជាច្រើនត្រូវបានបំផ្លាញនៅតាមដងផ្លូវ និងមានទាហានជាច្រើននាក់ដេកស្លាប់នៅខាងក្នុង។ទោះបីយ៉ាងណាអាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសប្រជាជនជាច្រើនភូមិចេញពីតំបន់ Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន ទន្ទឹមនឹងមានសេចក្តីរាយការណ៍ថា រុស្ស៊ីនឹងវាយបកក្នុងសង្គ្រាម បន្ទាប់ពីការប្រយុទ្ធឆ្លងដែនលើកដំបូងរបស់អ៊ុយក្រែនចូលតំបន់ Kurskរបស់រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រជាជនដែលត្រូវជម្លៀសចេញពីចំណុចដែលសន្និដ្ឋានថានឹងកើតមានសង្គ្រាមដោយសារការវាយបករបស់ទាហានរុស្ស៊ី បន្ទាប់ពីយោធាអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីកាលថ្ងៃទី៦សីហា។ ដកស្រង់សម្តី លោក Volodymyr Artiukh អភិបាលក្រុង Sumy ដែលបានបញ្ជាឱ្យជម្លៀសភូមិចំនួន២៨ចេញពីតំបន់ដែលមានចម្ងាយ១០គីឡូម៉ែត្រពីតំបន់ព្រំដែនដែលមានអ្នកស្រុកប្រមាណ២០០០០នាក់នឹងត្រូវជម្លៀសចេញ។
យ៉ា Malaya Loknya ក្នុងខេត្ត Kursk, គឺស្ទើរតែប្រមាណ៩០ភាគរយនៃ ភូមិរបស់គេនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ការផ្សាយតាមបណ្តាញសង្គម ហូឈូ ណាទី “Hochu Nayti” របស់អ៊ុយក្រែន បង្កើតឡើងដើម្បីផ្តល់ព័ត៌មានអំពីអ្នកទោសសង្គ្រាមរុស្ស៊ី, អំពីបុគ្គលិកយោធាបាត់ខ្លួនឬស្លាប់នៅក្នុង សង្គ្រាមអ៊ុយក្រែន បានថ្លែងថា មានទាហានរុស្ស៊ី “ជាច្រើន” ត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Kursk ក្នុងអំពើលុកលុយឈ្លានពានរបស់ទាហានអ៊ុយក្រែនជាលើកដំបូងនេះ។ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា «អំពើប៉ុនប៉ងរបស់អង្គភាពប្រយុទ្ធនីមួយៗរបស់អ៊ុយក្រែន ដើម្បីទម្លុះចូលជ្រៅទៅក្នុងទឹកដីនៃទិសដៅស្រុក Kursk កំពុងត្រូវបានរារាំង»។
រុស្ស៊ីបានអះអាងថា មានទាហានអ៊ុយក្រែនស្លាប់ច្រើន រហូតដល់ចំនួន ៤០០ នាក់ និងឆេះយន្តពាសដែក៣២គ្រឿង រួមទាំងរថក្រោះមួយ, រថពាសដែក៤ គ្រឿង, យន្តប្រយុទ្ធ ៣ គ្រឿង និងយន្តពាសដែកប្រភេទ Kozak ចំនួន ២៤ គ្រឿង។ក្រុមឃ្លាំមើលការប្រយុទ្ធដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៃវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បាននិយាយ នៅក្នុងការវាយតម្លៃរបស់ខ្លួនថា «កងកម្លាំងអ៊ុយក្រែនបានបញ្ជាក់នូវការវាយរុលចូលជ្រៅប្រមាណ១០គីឡូម៉ែត្រទៅក្នុងតំបន់ Kursk បើគិតត្រឹមថ្ងៃពុធទី៧សីហា»។
ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការរបស់ខ្លួនលើអំពើលុកលុយ ចូលក្នុងទឹកដីរុស្ស៊ីនោះឡើយ។ ចំណែកក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះដែរ ក្រៅ តែពីការនិយាយថា អ៊ុយក្រែនមានសិទ្ធិក្នុងការការពារខ្លួន។អ្នកនាំពាក្យគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Peter Stano បានប្រាប់ទូរទស្សន៍អ៊ុយក្រែន សាស់ស្ពីលញូស៍ Suspilne News ថា យោងទៅតាមច្បាប់អន្តរជាតិ រដ្ឋាភិបាលក្រុង Kyiv «មានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន រួមទាំងសិទ្ធិវាយប្រហារអ្នកឈ្លានពាននៅលើទឹកដីរបស់ពួកគេថែមទៀត»។
សេតវិមានត្រូវបានគេរាយការណ៍អំពីភាពភ្ញាក់ផ្អើលនៅពេលបានឃើញភាពវិវត្តន៍នៃស្ថាន ការណ៍នេះ ដោយមន្ត្រីព័ត៌មានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សេតវិមាន មិនបានដឹងរឿងវាយប្រហារនោះជាមុនឡើយ។ មន្ត្រីសេតវិមានដដែលបាននិយាយបន្តថា រដ្ឋបាលលោក Biden នឹងធ្វើការ «ទាក់ទងទៅយោធាអ៊ុយក្រែនដើម្បីស្វែងយល់បន្ថែម អំពីគោលបំណងវាយប្រហាររបស់ពួកគេ» នៅក្នុងទឹកដីរុស្ស៊ីនោះ។ មន្ត្រីសេតវិមានដដែលបានបញ្ជាក់នូវជំហរគាំទ្ររបស់ សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនក្នុង ការប្រយុទ្ធការពារខ្លួនប្រឆាំងអំពើឈ្លានពានរបស់រុស្ស៊ី។
ការវាយប្រហារដោយកម្លាំងថ្មើរជើងអ៊ុយក្រែនចូលលុកលុយលើទឹកដីរុស្ស៊ី ជាលើកដំបូងនេះ បានទន្ទឹមនឹងស្ថានការណ៍ចាញ់ប្រៀប អ៊ុយក្រែន លើសមរភូមិប្រយុទ្ធនាភាគខាងកើតប្រទេស។
កងទ័ពអ៊ុយក្រែន បានមើលឃើញថា ពួកគេបានស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងនៅតាមបណ្តោយជួរមុខសមរភូមិចម្ងាយជាង៩៦៥គីឡូម៉ែត្រ ក្នុងពេលក្រុងម៉ូស្គូ នៅតែបន្តការវាយលុកយឺតៗរបស់ខ្លួន និងបានដណ្តើមកាន់កាប់ទឹកដីជាបន្ថែមទៀត។កងទ័ពរុស្ស៊ី ថ្មីៗនេះទៀត បានបង្កើនការវាយលុកឆ្ពោះទៅកាន់ទីក្រុងសំខាន់យុទ្ធសាស្ត្រ ផុកក្រូវ Pokrovsk នៅភាគខាងកើតអ៊ុយក្រែន ដោយគំរាមកំហែងដល់ខ្សែផ្គត់ផ្គង់ដ៏សំខាន់ មួយរបស់អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី ក្នុងពេលជាមួយគ្នានេះ បានអះអាងថា គេបានដណ្តើមយកភូមិ Niu York ហើយក៏កំពុងខិតទៅជិតភូមិ Toretsk ថែមទៀត។
ក្រុមអ្នកវិភាគ បានមើលឃើញថាយុទ្ធសាស្ត្រវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដី Kursk របស់រុស្ស៊ី មិនមែនជាការចង់ចូលកាន់កាប់នៅទីនោះទេ ប៉ុន្តែទំនងនឹងចង់ឱ្យរុស្ស៊ីបង្វែរកង កម្លាំងរបស់ខ្លួនខ្លះចេញពីសមរភូមិភាគខាងកើត។ យុទ្ធសាស្ត្រនេះ គឺស្រដៀងគ្នានឹងយុទ្ធ សាស្ត្រមួយរបស់រុស្ស៊ីនាពេលកន្លងមក ដោយធ្លាប់បានប្រើការវាយលុកដាក់មកលើភាគ ឥសានខេត្ត Kharkiv ក្នុងខែមិថុនាកន្លងមក ដើម្បីបញ្ឆោតឱ្យកម្លាំងអ៊ុយក្រែនត្រូវដក ចេញពីមុខព្រួញខ្លះ នាសមរភូមិភាគខាងកើត ដើម្បីមកទប់ទល់នឹងមុខព្រួញវាយលុកថ្មី នៅខេត្ត Kharkiv។
ហើយយុទ្ធសាស្ត្ររបស់អ៊ុយក្រែនក្នុងការវាយលុក ចូលក្នុងទឹកដី Kursk ក្នុងពេលនេះ ត្រូវគេនិយាយថា ក៏ដោយសារតែបារម្ភនឹងស្ថានការណ៍វាយលុកខ្លាំងរបស់រុស្ស៊ី នៅតំបន់ Sumy ភាគខាងជើងដែលកាន់តែកើនឡើងក្នុងរយៈពេលបីខែបន្តបន្ទាប់មកនេះ។ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ដើម្បីទប់ទល់ ចំពោះការវាយប្រហារ របស់អ៊ុយក្រែននេះ គេបានដាក់ពង្រាយកម្លាំងកងទ័ពសាឡើងវិញនៅក្នុងក្រុង Sudzha នៃខេត្តKursk នោះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានហៅការវាយប្រហាររបស់អ៊ុយក្រែននោះថាជា «អំពើព្រៃផ្សៃ» និងចាត់ទុកជា «ក្រុមភេរវករ»។
អ្នកវិភាគយោធាម្នាក់គឺលោក Mykhaylo Zhyrokhov បានចាត់ទុកការវាយលុកនេះ គឺជាភស្ថុតាងដែលបង្ហាញប្រាប់ ទៅរុស្ស៊ីឱ្យបានឃើញនូវមូលហេតុថា តើរុស្ស៊ីគួរបន្តធ្វើសង្គ្រាមរបស់ខ្លួនទៀតដែរទេ ខណៈអំពើឈ្លានពាន នៅតែត្រូវបានចាត់ទុកថា វាជាអំពើការពារខ្លួន ដែរនោះ។ លោកបានថ្លែងបញ្ជាក់ថា វាច្បាស់ណាស់សម្រាប់អ៊ុយក្រែន ប្រសិនបើសង្គ្រាម នៅជាប់គាំង ឬ បើត្រូវរារាំងរុស្ស៊ី ដើម្បីមិនឱ្យបង្កើនការវាយប្រហារដ៏ធំនៅភាគខាងជើងប្រ ទេសនោះ, គឺមានតែប្រតិបត្តិការវាយលុករបៀបនេះតែប៉ុណ្ណោះ ទើបគេនឹងឃើញថាវាមាន តម្លៃ។ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងក្នុងសប្តាហ៍នេះថា «មានតែការគាប សង្កត់ ដាក់ឱ្យកាន់តែខ្លាំងទៅលើអ្នកឈ្លានពានវិញតែប៉ុណ្ណោះ នោះទើបសន្តិភាព នឹងរំកិល កៀកមកជិតវិញ»៕