ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានធ្វើការប្រមូល ជនអនាថា ជន វីបលស្មារតី អ្នកសុំទាន ក្មេង ចាស់ ប្រុស ស្រី មួយ ចំនួនធំ ដែលដើរសុំទាន តាមផ្សារ និង តាមស្តុប និង មុខព្រះអង្គចេក ព្រះអង្គចម និង ផ្សាររាត្រីផាប់ស្ទ្រីត បញ្ជូនទៅមជ្ឍមណ្ឌលសំចតសង្គមកិច្ចខេត្តសៀមរាប ( ម.ស.ស.ស ) ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិ ជ័យសង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។សកម្មភាពប្រមូលអ្នកសុំទាននេះគឺធ្វើតាមបញ្ជាលោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និង មានការ ឯកភាពពី ឯកឧត្តមប្រធាន គណៈបញ្ជាការឯកភាពខេត្ត សៀមរាប.។ អ្នកចុះអនុវត្តន៍ផ្ទាល់គឺកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ខេត្តសៀមរាប ចុះប្រមូល ជនអាណាថា អ្នក សុំទាន ក្មេង ចាស់ ប្រុស ស្រី ជនវីបលស្មារតី ដែលដើរសុំទាន តាមផ្សារ និង តាមស្តុប និង មុខព្រះអង្គចេក ព្រះអង្គចម និង ផ្សាររាត្រីផាប់ស្ទ្រីត ក្នុងក្រុងសៀមរាប ដើម្បីបញ្ជូនយកទៅមជ្ឍមណ្ឌលសំចតសង្គមកិច្ចខេត្តសៀមរាប ( ម.ស.ស.ស ) និង ស្វែងរក សាច់ញាតិ ដើម្បីបញ្ជូនទៅស្រុកកំណើត កុំឱ្យមានភាពអាណាធិបតេយ្យ គ្មានរបៀបរៀបរយ ដែលមានទីតាំង ក្នុងភូមិ ជ័យ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ដើម្បីកុំឱ្យប៉ះពាល់ដល់ ភ្ញៀវទេស ចរណ៍ជាតិ និង អន្តរជាតិ ដែលចូលមកទស្សនា តាមតំបន់រមណីយដ្ឋានធម្មជាតិ និង ប្រាសាទ អង្គរ វត្ត ដែលជាស្នាដៃរបស់កូនខ្មែរជំនាន់មុន ព្រោះខេត្តសៀមរាប ជាតំបន់ ទេសចរណ៍ និងជាសក្តានុពល ។
សម្រាប់ការងាបោសម្អាតនេះលោកឧត្តម សេនីយ៍ទោ ហួត សុធីស្នងការ រងខេត្តសៀមរាប បានបញ្ជាក់ទៀតថា លោក និង ដាក់បញ្ជាឱ្យកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្តសៀមរាប ចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ ៦ និង ប្រមូល.ជនអាណាថា អ្នកសុំទាន ក្មេង ចាស់ ប្រុស ស្រី ជនវីបលស្មារតី ដែលដើរសុំទាន តាមផ្សារ និង តាមស្តុប និង មុខព្រះអង្គចេក ព្រះអង្គចម និង ផ្សាររាត្រីផាប់ស្ទ្រីត ក្នុងក្រុងសៀមរាប ឱ្យបានដូចភ្លៀងរលឹម ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋានធម្មជាតិ និង តាមប្រាសាទ អង្គរវត្ត ដើម្បីមានរបៀបរៀបរយ ទទួលខុសត្រូវ ចំពោះភ្ញៀវជាតិ និងអន្តរជាតិ ដូចជាៈ សន្តិសុខ និង សណ្តាប់ធ្នាប់ ល្អ បរិស្ថានល្អ ផងដែរ ។
ស្ត្រីមេម៉ាយអ្នកសុំទានម្នាក់ឈ្មោះ សុខ ពៅ អាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ ដំបង មាន កូន ប្រុស ស្រី ចំនួន ៤ នាក់ បានឲក្យដឹងថា៖ សព្វថ្ងៃចិញ្ចឹម កូន ប្រុស កំសត់ (ក្បាលធំ ) តាំងពី កំណើត ដែលជាកូន ប្រុសទី៣ ឈ្មោះ ប្រុស គុជ អាយុ ១៦ ឆ្នាំ កាលពីមុន ជួលផ្ទះគេ តាមចំណីផ្លូវ អាណាធិបតេយ្យ នៅ មុខ ផ្សារធំថ្មី ស្ថិតនៅភូមិបន្ទាយ ចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុង ១ ខែ ៣០ ដុល្លារ បច្ចុប្បន្ន ស្នាក់នៅ ក្នងអង្គការ ស្ថិតនៅភូមិសំបួរ សង្កាត់ ស្រង៉ែ ក្រុង /ខេត្តសៀមរាប។
ស្ត្រីមេម៉ាយបានបន្តថា កាលពី មុន បានយក កូន ដែល ក្បាលធំ តាំង ពី ៣ ឆ្នាំ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ខណៈពេលនោះ ខាង មន្ទីរពេទ្យ បានប្រាប់ថា កូន ប្រុសរបស់ខ្ញុំ មានទឹកដកក្នុងខួរក្បាល ។ក្រោយ ពី មួយរយៈ មក ក្បាល របស់ កូនខ្ញុំ រីក កាន់តែធំៗទៅ រហូត ពេទ្យ មិនអាចព្យាបាល បាន ក៏ សម្រេចចិត្ត មក សុំទាន មុខព្រះអង្គចេក ព្រះអង្គចមនៅក្នុងក្រុងសៀមរាប រហូតមកដល់ បច្ចុប្បន្ន ។
អ្នកស្ត្រីបញ្ជាក់ ថា កូន ប្រុសរបស់គាត់ដែល ភ្ញៀវ មក អុជធូប នៅក្នុងព្រះអង្គ ចេក ព្រះអង្គ ចម និង លោក ជំទាវ ទេព អាណិត បានយកលុយ មកឱ្យ ខ្លះ ៥០០ រៀល ខ្លះ ១០០០ រៀល ក្នុង មួយ ថ្ងៃ ខ្ញុំ យក ពីកូន ប្រុសមករាប់ ដែលភ្ញៀវ ឱ្យ បាន ៣០០០០ រៀល ទៅ ៤០០០០ រៀល បើ សមត្ថកិច្ច អត់ដេញ រកបានក្នុងមួយថ្ងៃ ពី៤០០០០ ទៅ ៤៥០០០ រៀលហើយ ជិះកង់បីទៅ មក ពី កន្លែងអង្គការ គេយក ៤០០០០ រៀល ។
ស្ត្រីមេម៉ាយបានបន្ថែមទៀតថា អ្នក សុំ ទាន នៅក្នុងក្រុងសៀមរាប មានច្រើនណាស់ អ្នក ខ្លះ សុំនៅ ម្តុំ ផាប់ស្ទ្រីត ខ្លះទៀត សុំ នៅ អង្គរឃ្យុងយូ ខ្លះទៀត សុំ នៅ តាមផ្សារ និង អ្នក ខ្លះទៀត សុំ នៅមុខ ផ្លូវចូល ព្រះអង្គ ចេក ព្រះអង្គ ចម និង លោក ជំទាវ ទេព ។ បច្ចុប្បន្ន នេះត្រូវបាន សមត្ថកិច្ច ដេញ ចាប់មិនឱ្យសុំ ទាន នៅមុខព្រះអង្គ ព្រះអង្គចម ឬ តាមផ្សារ និង អង្គរឃ្យុងយូ តទៅ ទៀត ព្រោះ ខូចសណ្តាប់ធ្នាប់ ដល់ភ្ញៀវទេសចរណ៍ ទៀត ប៉ុន្តែ មិន បានប៉ុន្មានថ្ងៃផង ក៏ឃើញមាន អ្នកសុំទាន ដដែល។ សមត្ថកិច្ច អាណិតខ្ញុំ ក៏ឱ្យ ខ្ញុំ រុញរទេះ កូន ដែលមានក្បាលធំ ខុស ប្រក្រតី ចេញពីមុខព្រះអង្គ មក ចាំ នៅ កន្លែង ជ្រឹងវិញ ។មិនទាន់ដឹងថាតើអាជ្ញាធរខេត្តមានវិធានការណ៍ជួយអ្នកទាំងនេះតាមរបៀបណានោះទេបន្ទាប់ពីប្រមូលបណ្តេញគាត់ចេញ!។