ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់យុថ្កានៅកំពង់ផែ Ningbo ខេត្ត Zhejiang ប្រទេសចិន ក្នុងតំបន់យុថ្កានៃកប៉ាល់កុងតឺន័រដែលមានឈ្មោះថា YM Mobility បានផ្ទុះបណ្តាលឱ្យមានអគ្គីភ័យ និងផ្សែងយ៉ាងសន្ធោសន្ធៅ។
ការផ្ទុះដ៏ធំមួយបានកើតឡើងនៅលើកប៉ាល់កុងតឺន័រដែលចូលចតនៅកំពង់ផែ Ningbo – Zhoushan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ បើតាមសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៩ ខែសីហា ម៉ោងក្នុងស្រុក ត្រង់ចំណុចក្បាលកប៉ាល់កុងតឺន័រ ឈ្មោះ YM Mobility បណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ។
បច្ចុប្បន្នមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។
កំពង់ផែខាងលើត្រូវបានចាត់ទុកថាជាកំពង់ផែសមុទ្រដ៏មមាញឹកបំផុតមួយនៅក្នុងពិភពលោកដែលមានបរិមាណដឹកជញ្ជូនយ៉ាងច្រើន៕ ដោយ៖ ធីរីណា