ខេត្តបាត់ដំបង៖ នារីក្រមុំម្នាក់ត្រូវបានជនដាច់ដាប់ មិនស្គាល់អត្តសញ្ញាណ ៦នាក់ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំបិត បានជិះម៉ូតូមកគៀនិងកាក់ម៉ូតូរបស់នាង និងដកកាំបិតភ្ជង់គំរាម មិនឱ្យនាស្រែកហើយ ប្លន់យកម៉ូតូបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះផងដែរ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ឈឿន រដ្ឋា អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀងស្រុកសង្កែ។ នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-0504 តែម្នាក់ខណះ ដល់ផ្លូវកន្លែងងងឹត ក៏ លេចមុខក្រុមចោរហារយមួយសម្បុកជិះម៉ូតូចំនួន០៣គ្រឿង ដេញ តាម នាងពីក្រោយ រហូតធ្វើឲ្យនាងដូល រួចក្រុមជនអន្ធពាលបានដកកាំបិ.តភ្ជ.ង់«ប្លន់» យកម៉ូតូរបស់នាងជិះគេចខ្លួនដោយសុវត្ថិភាព ត្រង់ចំណុចភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ។ដោយឡែកក្រុមជនដៃដល់ មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណជនណាបានម្នាក់នៅឡើយទេ រហូតមកដល់ពេលនេះ ។
យោតតាមចម្លើយជនរងគ្រោះបានប្រាប់ថា ក្រុមចោរដែលតាម«ប្លន់យកម៉ូតូ» នាងមានចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ។ ជនរគ្រោះបានត្រូវសមត្ថកិច្ចស្រង់សំដីទៀតថា នាងបានឃើញក្រុមចោរប្លន់ ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន០២គ្រឿ និង ម៉ាកស្លុបពីពណ៌ប្រផេះ០១គ្រឿង ។ ក្រុមចោរបានជិះដេញតាមនាង តែមិនបានចាប់អារម្មណ៍ថា «ពួកគេជាក្រុមចោរ» ទេ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ជិះបំបុកនាងឲ្យដួល និងមានខ្លះទៀតជិះកៀរពីមុខជាប់ ហើយពេលនោះមានអាខ្លះដកកូនកាំបិ.តភ្ជ.ង់នាងជាប់មិនឲ្យស្រែក និងឲ្យនាងប្រគល់ម៉ូតូ។ ក្រោយបានម៉ូតូពួកវាបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ ។ នៅពេលពួកចោរជិះចេញទើបនាងប្រាប់អ្នកភូមិ និងផ្ដល់ដំណឹងទៅអាណាព្យាបាលនាងបានដឹង ។
សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គេពុំទាន់កំណត់បាននូវមុខសញ្ញាជនសង្ស័យណាម្នាក់ក្នុងចំណោម០៦នាក់បាននៅឡើយទេ។ តែយ៉ាងណាក៏ដោយករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តូកដាក់លើករណីនេះ ដោយមិនអោយជនទាំងនោះរួចខ្លួនពីសំណាញ់ច្បាប់ឡើយ៕ដោយ៖តារា នគរវត្ត