គេហទំព័រ Al Arabiya បានដកស្រង់សម្តីប្រធានាធិបតីទួរគី Recep Tayyip Erdogan ដែលប្រកាសថា ប្រទេសនេះនឹងរៀបចំពិធីបុណ្យសពជាតិដើម្បីរំលឹកដល់មេដឹកនាំនយោបាយរបស់ហាម៉ាស់ Ismail Haniyeh នៅថ្ងៃទី 2 ខែសីហា។
ប្រធាន Erdogan បានសរសេរនៅលើបណ្តាញសង្គម X ថា “ការកាន់ទុក្ខជាតិមួយថ្ងៃនឹងត្រូវបានគេសង្កេតឃើញ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយបងប្អូនប៉ាឡេស្ទីន និងបុព្វហេតុដ៏ត្រឹមត្រូវរបស់ពួកគេ។ សូមឲ្យព្រះវិញ្ញាណបរិសុទ្ធមានមេត្តាចំពោះបងប្រុសរបស់ខ្ញុំ Ismail Haniyeh ដែលជាទុក្ករបុគ្គលម្នាក់” ។
កន្លងមក លោកបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការធ្វើឃាត និងបញ្ជាក់ជាថ្មីនូវជំហរគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាព និងឯករាជ្យ។
ទោះបីជាសមាជិកណាតូក៏ដោយ ក៏ទួរគីស្ថិតក្នុងចំណោមក្រុមប្រទេសដែលបានរិះគន់អុីស្រាអែលយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបផ្ទុះឡើង ដោយរារាំងប្លុកពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុង Tel Aviv ។ ប្រធានាធិបតី Erdogan ចាត់ទុកក្រុមហាម៉ាស់ជា “ក្រុមរំដោះ” ម្តងហើយម្តងទៀត ដោយចោទប្រកាន់អុីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។ មិនយូរប៉ុន្មានមុនពេលការធ្វើឃាតមេដឹកនាំ Haniyeh គាត់បានគំរាមបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអុីស្រាអែលដូចដែលគាត់បានធ្វើជាមួយលីប៊ីនិង Nagorno-Karabakh នាពេលកន្លងមក។
លោក Haniyeh បានចំណាយពេលនៅទីក្រុង Türkiye ហើយពេលចុងក្រោយដែលមេដឹកនាំក្រុមហាម៉ាស់បានទៅជួបប្រធានាធិបតី Erdogan គឺនៅក្នុងខែមេសា។ នៅថ្ងៃទី 31 ខែកក្កដា កងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់បានប្រកាសថា តួអង្គនេះត្រូវបានគេធ្វើឃាតនៅទីក្រុង Tehran។ ក្រុមហាម៉ាស់បានស្តីបន្ទោសអុីស្រាអែល។
អុីរ៉ង់បានប្រារព្ធពិធីបុណ្យសពមេដឹកនាំ Haniyeh នៅថ្ងៃទី១ ខែសីហា ហើយបន្ទាប់មកបានយកសពទៅប្រទេសកាតារវិញ។ កាលពីពីរថ្ងៃមុន មនុស្សរាប់ពាន់នាក់បានដើរក្បួនក្នុងទីក្រុងអុីស្តង់ប៊ុលដើម្បីរំលឹកដល់មេដឹកនាំដែលអុីស្រាអែលធ្វើឃាត៕ ដោយ៖ ធីរីណា