ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លេខ ៦៧៨៩ បើ​មាន​ករណី​៖ កាត់ផ្តាច់​លេខ​របស់​អ្នក​ដែល​កំពុងមាន​សុពលភាព ហើយ​ដាក់លក់​ជាថ្មី កាត់ទឹក​ប្រាក់​ខុស​ប្រក្រតី ភ្ជាប់​គម្រោង​នានា​ដោយ​អ្នក​មិនដឹង​មុន និង​មិន​ដោះស្រាយ​បញ្ហា​ឱ្យបាន​សមស្រប​លើ​បណ្ដឹងតវ៉ា​អ្នកប្រើប្រាស់​។​a phone1

​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា ក្នុងពេល​ថ្មីៗ​នេះ ន​.​ទ​.​ក​. បាន​រកឃើញ​ភាពមិនប្រក្រតី​និង​បានធ្វើការ​ផាកពិន័យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មួយចំនួន​ពាក់ព័ន្ធ​នឹង ១) ការ​កាត់ផ្តាច់ ដំណើរការ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់​ដែល​កំពុង​នៅមាន​សុពលភាព​ប្រើប្រាស់ ហើយ​ដាក់លក់​លេខ ទូរស័ព្ទ​ទាំងនោះ​ជាថ្មី និង ២) ការ​កាត់ទឹក​ប្រាក់​ពី​គណនី​របស់​អតិថិជន​ខុសពី​តារាង​តម្លៃ​និង​លក្ខខណ្ឌ​នៃ​សេវា​រ៉ូ​មីង ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​​ដើម្បី​ជម្រុញ​ការប្រកួតប្រជែង​ស្របច្បាប់​និង​ស្មោះត្រង់ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ន​.​ទ​.​ក​. សូម​អំពាវនាវ​ដល់​អ្ន​ក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ រាយការណ៍​មក ន​.​ទ​.​ក​. តាមរយៈ​លេខ​ទូរស័ព្ទ ៦៧៨៩ រៀងរាល់​ម៉ោង​ធ្វើការ ឬ​ផ្ញើ​សារ​មកកាន់​អ៊ី​ម៉ែ​ល info@trc.gov.kh ក្នុងករណី​ដូចខាងក្រោម​÷

•​ ​លេខ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ត្រូវបាន​កាត់ផ្តាច់​ដំណើរការ ឬ​ត្រូវបាន​ដាក់លក់​ជាថ្មី ដោយ​មិនបាន គោរព​តាម​រយៈពេល​បន្ទាប់ពី​ផុត​សុពលភាព​នៃ​ទឹកប្រាក់​ក្នុង​គណនី ដូច​មានកំណត់​ក្នុង​សេចក្តីណែនាំ លេខ​៨០២១ ន​.​ទ​.​ក​. ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣​។​•​ ​ទឹកប្រាក់​ក្នុង​គណនី នៃ​លេខ​ទូរស័ព្ទ​ចល័ត​ត្រូវបាន​កាត់ ខុសពី​តារាង​តម្លៃ​និង​លក្ខខណ្ឌ​នៃ​សេវា ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​
•​ ​ការភ្ជាប់​គម្រោង ឬ​កញ្ចប់​សេវា​ទូរស័ព្ទ​ចល័ត ឬ​សេវា​តម្លៃបន្ថែម​ណាមួយ ដែល​ធ្វើឱ្យ​មានការ​កាត់ ទឹកប្រាក់ ដោយ​មិនមាន​ការយល់ព្រម​ជាមុន​ពី​អ្នកប្រើប្រាស់​។​•​ ​ការមិនទទួលបាន​ដំណោះស្រាយ​សមស្រប​ណាមួយ ពី​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​បណ្ដឹងតវ៉ា​របស់ អ្នកប្រើប្រាស់​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ