ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​ ១៣៥​នាក់​ (​ស្រី​ ២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៤៦​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ ។​
​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ១៣៥​នាក់​ រួម​មាន​៖ជួញដូរ​ ៤​ករណី​ ឃាត់​ ១២​នាក់​(​ស្រី​ ០​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១៨​ករណី​ ឃាត់​ ៣០​នាក់​(​ស្រី​ ២​នាក់​),ប្រើប្រាស់​ ២៤​ករណី​ ឃាត់​ ៩៣​នាក់​(​ស្រី​ ០​នាក់​)។
​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែសីហា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​៤៣៣,៦៧​ក្រាម​។​
មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​ ០,៦៥​ក្រាម​។​
​ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចខាងក្រោម​៖
កម្លាំង​នគរបាល​ជាតិ​ ៧​អង្គភាព​
*១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​
*២​ /​ កំពង់ចាម​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៥,០៣​ក្រាម​។​
*៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២១,៤២​ក្រាម​ និង​Wy​ ០,៥៤​ក្រាម​។​
*៤​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១០​ករណី​ ឃាត់​ ២០​នាក់​ ចាប់​យក​Ice​ ២,៦៦​ក្រាម​។​
*៥​ /​ ព្រះ​វិហារ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Wy​ ០,១១​ក្រាម​។​
*៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៧​នាក់​។​
*៧​ /​ ព្រះ​សីហ​នុ​៖​ រក្សា​ទុក​ ១២​ករណី​ ឃាត់​ ២០​នាក់​ ស្រី​ ២​នាក់​ ប្រើប្រាស់​ ១១​ករណី​ ឃាត់​ ៥៣​នាក់​ ចាប់​យក​Ice​ ១៥,៨៧​ក្រាម​។​
កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៣​អង្គភាព​
*១​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២១៥,១៤​ក្រាម​។​
*២​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១០,២០​ក្រាម​។​
*៣​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១៦៣,៣៥​ក្រាម​។​
*៤​ /​ ព្រះ​សីហ​នុ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​៕ដោយ​៖តារា

By admin

Leave a Reply

Your email address will not be published. Required fields are marked *