ភ្នំពេញ​៖​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានកើតឡើង​ចំនួន​៧​លើក​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​៥​នាក់​និង​របួសធ្ងន់​ស្រាល​៨​នាក់​។
ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលបាន​កើតឡើង​ចំនួន​ ៧​លើក​នេះ​ រួមមាន​៖​ (​យប់​៥​លើក​)​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៥​នាក់​ (​ស្រី​ ១​នាក់​),​ រង​របួស​សរុប​៨​នាក់​ (​ស្រី​ ២​នាក់​),​ រង​របួសធ្ងន់​៥​នាក់​ (​ស្រី​០​នាក់​)​ រង​របួសស្រាល​៣​នាក់​ (​ស្រី​ ២​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១២​នាក់​ (​យប់​ ១០​នាក់​)​។​
​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ០​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ៣​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ៣​នាក់​,​ ស្រាល​ ០​នាក់​),​ មិន​ប្រកាន់​ស្តាំ​១​លើក​
(​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ២​នាក់​),​ ប្រជែង​គ្រោះថ្នាក់​ ១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ១​នាក់​)​ និង​កត្តា​យាន​ ១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​។
ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ សូម​អំពាវនាវឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ! ៕ដោយ​៖តារា​

By admin

Leave a Reply

Your email address will not be published. Required fields are marked *