Month: July 2024

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន កុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank…

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនិងយកទុកចោលនៅក្បែរបង្គោលភ្លើង

ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៦គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនិងយកទុកចោលនៅក្បែរបង្គោលភ្លើងតាមដងផ្លូវសាធារណៈនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នៅចំណុចក្រុមទី០១ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក ហេង មួយ ប្រធានក្រុម EOD លេខ១០…

នាយករដ្ឋមន្ត្រីបារាំងបានប្រកាសលាលែងពីតំណែង

នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal បានប្រកាសថា លោកនឹងដាក់លិខិតលាលែងពីតំណែងរបស់លោកទៅប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃទី៨ ខែកក្កដា ប៉ុន្តែបាននិយាយថា លោកនឹងបន្តបំពេញមុខងាររបស់លោក ប្រសិនបើចាំបាច់។លោក អាត់ តាល់ បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីក្រុមចម្រុះរណសិរ្សឆ្វេងនិយម បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសភាជុំទី២ ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកក្កដា។លទ្ធផលរំពឹងទុកបង្ហាញថា ក្រុមចម្រុះបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើគណបក្សស្តាំនិយមជ្រុល…

នៅសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រី ឥណ្ឌាលោក Modi នឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្កូ

សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារុស្ស៊ីនៅអ៊ុយក្រែន ដែលជាសញ្ញានៃការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាទីក្រុងញូវដេលី នៅរក្សាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិកក៏ដោយ។ ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា លោក…

ក្រុមហ៊ុនរថយន្តBYD បើករោងចក្រផលិតនៅថៃខណៈអឺរ៉បុសម្រេចបន្ថែមពន្ធលើរថយន្តអគ្គីសនីចិន

ក្រុមហ៊ុនរថយន្តចិន BYD បានបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ (ទី 4 ខែកក្កដា) ដែលជារោងចក្រដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសថៃជាទីផ្សាររថយន្ត អគ្គីសនី ក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនិងលេចធ្លោជាងគេ។ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកថា “ប្រទេសថៃមានចក្ខុវិស័យច្បាស់លាស់លើរថយន្ត អគ្គីសនី ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត”…

សមកិច្ចចម្រុះស្រុកម៉ាឡៃបើកយុទ្ធនាការបំផ្លាញដើម( ក្រធុម )

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការទប់ស្កាត់នូវការចែកចាយទឹកក្រធុម(ភាសាថៃ)នៅក្រុងប៉ោយប៉ែតរួចមកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគេឃើញមានគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំដោយលោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ធ្វើការចុះដកបំផ្លាញចោលដើមក្រធុម(ភាសាថៃ)នៅតាមផ្ទះពលរដ្ឋនាវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ។ យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថាៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមៈភូមិឈើទាលចំនួន៧ដើម ភូមិចាន់គីរីចំនួន ៥ដើម។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាៈបើតាមការសាកសួររបស់មន្ត្រីដែលបានសួរនាំដល់អ្នកប្រើប្រាស់ស្លឹកក្រធុមនេះគីមានសារធាតុញៀន ក្នុងនោះអ្នកប្រើប្រាស់ទឹកវាគេអាចយកទៅលាយជាមួយភេសជ្ជៈផ្សេង ដើម្បីលាយគ្នារួចបរិភោគ ហើយការបរិភោគទឹកខាងលើនេះគឺបំបាត់ការងងុយដេក…

ឆ្លងចរន្តអគ្គិសនីនឹងស័ង្កសី បណ្តាលឱ្យឆក់មនុស្សបីនាក់ស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ជាជីតានិងជីដូនព្រមទាំងចៅតូច សរុបបីនាក់បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តភ្លើងកកិតដំបូលស័ង្កសី បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់នោះ ទី០១.ឈ្មោះ ឡា ណែន ភេទប្រុសអាយុ៥១ឆ្នាំត្រូវជាជីតា, ទី០២.ឈ្មោះ និន សុន ភេទស្រីអាយុ៤៧ឆ្នាំត្រូវជាជីដូននិងទី០៣.…

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត ​៖​ ណែនាំឱ្យវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានណែនាំឱ្យ​វាយ​គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទី​សាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក…

ប្រធានាធិបតីអាមេរិក Joe Biden៖ “ខ្ញុំនឹងមិនចាកចេញទេ”

ប្រធានាធិបតីអាមេរិក Joe Biden បានព្យាយាមជជែកដេញដោលក្រុមអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ និងបុគ្គលិកយុទ្ធនាការរបស់គាត់នៅថ្ងៃទី 3 ខែកក្កដា ខណៈដែលរបាយការណ៍បានបង្ហាញថា គាត់កំពុងពិចារណាអំពីអនាគតរបស់គាត់បន្ទាប់ពីការជជែកដេញដោលនេះត្រូវបានគេចាត់ទុកថាអាក្រក់ដោយមតិសាធារណៈជាមួយអតីតប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន។ លោក Biden បានរៀបចំអាហារថ្ងៃត្រង់បិទទ្វារជាមួយអនុប្រធានាធិបតី Kamala Harris នៅសេតវិមាន ខណៈដែលមានការរំពឹងទុកអំពីថាតើលោកស្រីនឹងជំនួសគាត់ជាអ្នកតែងតាំងគណបក្សនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ក្រោយមកអ្នកទាំងពីរបានចូលរួមការហៅទូរស័ព្ទជាមួយយុទ្ធនាការប្រជាធិបតេយ្យកាន់តែទូលំទូលាយ ដែលលោក…

បើហ្វាំងឡង់ឱ្យអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ព រុស្ស៊ីនឹងចាត់វិធានការភ្លាមៗ

សារព័ត៌មាន Reuters អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃពុធ ទី៣ ខែកក្កដា បាននិយាយថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតប ប្រសិនបើហ្វាំងឡង់សម្រេចចិត្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន។ លោក Andrei Nastasin អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថារុស្ស៉ីនឹងមិនបណ្ដោយឱ្យការពង្រីកវត្តមានយោធារបស់ NATO នៅតាមបណ្ដោយ ព្រំដែនរបស់យើង ដែលគំរាមកំហែងដល់សន្តិសុខសហព័ន្ធរុស្ស៉ី កើតឡើងទៅដោយទទេៗនោះទេ»។…

មាតិកាផ្សេងៗ