Month: July 2024

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងផ្តល់ជូនសម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទដល់ពលរដ្ឋនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងសម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់តាមខ្នងផ្ទះ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ទឹកសុវត្ថិភាពនៅក្នុងសហគមន៍។ពិធីនេះក៏មានការអមដោយ…

តើអាមេរិកកំពុងទម្លាក់កំហុសឱ្យអុីរ៉ង ជាអ្នកនៅពីក្រោយការធ្វើឃាតលោកត្រាំឬ?

សារព័ត៌មាន Reuters ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដាថា សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់មួយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ពាក់ព័ន្ធនឹងផែនការរបស់អ៉ុីរ៉ង់ដើម្បីធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយមន្ត្រីអាមេរិកម្នាក់អះអាងថាកងការពារ Secret Service ក៏បានចែករំលែកព័ត៌មាននេះជាមួយ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំផងដែរ។CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា ព័ត៌មានសម្ងាត់ដែលនិយាយពីផែនការរបស់អ៉ីរ៉ង់ត្រូវបានផ្ដល់ដោយមនុស្សម្នាក់…

ពលរដ្ឋប៉ាឡេស្ទីន៤៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួសដោយការវាយប្រហារពីអុី​ស្រាអែល

សារព័ត៌មាន AFP នៅថ្ងៃទី១៧ខែកក្កដាបានផ្សាយថា ក្រុមមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ៣ ដាច់ដោយឡែកពីគ្នា ខណៈអ៉ីស្រាអែលបង្កើនការវាយប្រហារ បើទោះជាមានការរិះគន់ជាថ្មីពីសហរដ្ឋអាមេរិកជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់ក៏ដោយ។អ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា លោក Mahmud Bassal បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស៣ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្ស យ៉ាងហោច៤៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅទូទាំងតំបន់ហ្កាហ្សា។ ខាងអ៉ីស្រាអែលវិញបានអះអាងថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសចំនួន២។…

ឃាត់ខ្លួន​បានហើយ​! ស្ត្រីម្នាក់ឈ្មោះ​ លីវ​ ឈីវហ៊ួង​ ហៅ​ជីជី​ ដែល​ជាមុខសញ្ញា​ចែកចាយគ្រឿង​ញៀន​នៅក្រុងបាត់ដំបង

ខេត្ត​បាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ បានឱ្យដឹងថា​ ស្ត្រីម្នាក់ឈ្មោះ​ លីវ​ ឈីវហ៊ួង​ ហៅ​ជីជី​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីកាបង្គាប់​ ក្នុងករណីចែកចាយគ្រឿងញៀននៅក្រុងបាត់ដំបង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់។លោកស្នងការ​ខេត្តបាត់ដំបងបានឱ្យដឹងទៀតថា​ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ធ្ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំ​ណុចភូមិព្រែកមហាទេព​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង…

រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។ នេះជាការបញ្ជាក់ពី លោក នាយឧត្តមសេនីយ៍ ឈុំ…

រយៈពេល៥ខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥ តោន, អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា

ភ្នំពេញ៖ រយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ…

ទីភ្នាក់ងារFBIប្រកាសពីអត្តសញ្ញាណរបស់ជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារលើលោកត្រាំ

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារFBI របស់អាមេរិកបានប្រកាសថា បុរសអាយុ ២០…

លោក សរ សុពុត្រា ទទួលបានអនុសាសន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ»

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា មុនត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ៦ថ្ងៃបើគិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤…

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖​ សាលាដំបូង និងអយ្យការរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១២៦ករណី​ ក្នុងនោះ មានជនសង្ស័យចំនួន ៣៣៨នាក់ និងឃាត់ខ្លួនចំនួន ២៦៥នាក់​ ក្នុងរយៈពេល ១សប្ដាហ៍

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅរសៀលថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន…

អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនិងដកទ័ពចេញពីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ

មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ទាមទារឱ្យរុស្ស៊ីបញ្ចប់ជម្លោះនៅអ៊ុយក្រែនជាបន្ទាន់ ហើយដកកងកម្លាំងយោធាទាំងអស់ចេញពីទឹកដីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។ នៅក្នុងសេចក្តីព្រាងដំណោះស្រាយកាលពីថ្ងៃទី 11 ខែកក្កដា មហាសន្និបាតអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍ជាប់ៗគ្នា។យោងតាមសារព័ត៌មាន Mirage ដំណោះស្រាយដែលមានចំណងជើងថាសុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានអនុម័តដោយសំឡេង 99 គាំទ្រ 9 សំឡេងប្រឆាំង និង…