Month: July 2024

សម្ដេច តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូត បារាំងចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ហ្សាក់…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៤ ខែកក្កដា រកឃើញយានយន្តល្មើស ចំនួន ២៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៥គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៧៤គ្រឿង និងម៉ូតូ…

សិស្សសាលាមួយក្រុមជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តកែច្នៃមួយគ្រឿង បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តមណ្ឌលគិរី៖ សិស្សសាលាមួយក្រុមបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុករថយន្តកែច្នៃមួយគ្រឿងបណ្ដាលឱ្យក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីដឹកតាមរថយន្តទៅដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងម្នាក់ទៀតកំពុងតែស្ថិតក្នុងការសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ឋបុប្ផាដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ត្រង់ចំណុចផ្លូវកោងមួយកន្លែងដែលស្ថិតក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។    លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់បានឱ្យដឹងថា ជនរងគ្រោះ ទី១មានឈ្មោះ ភី សោភ័ណ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស…

ប្រសាសន៍ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ទាក់ទង​វិ​ស​យ័​កសិកម្ម​ក្នុង ឱកាស​អញ្ជើញ​លែង​កូន​ត្រី ១.៥​លាន​ក្បាល ចូល​បឹង​ធំ​ក្នុងស្រុក​ព្រៃឈរ

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ១ កក្កដា លើក​ទី​១៩ ព្រមទាំង​លែង​ត្រី ១.៥​លាន​ក្បាល​ចូលទៅក្នុង​បឹង​ធំ…

នៅ​កំពង់ឆ្នាំង​មាន​ព្រះធរណី​ស្រូប​ផ្ទះ​១២​គ្រួសារ នៅ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤

កំពង់ឆ្នាំង​៖​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រង់​ក្រពើ ក្នុងភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់ស្រុត​ធ្លាក់​ទៅក្រោយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ។​​មុន​ឈានដល់​ការបាក់​ស្រុត ផ្ទះ​ទាំង​៩​ខ្នង គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ស្រុត​ជើងទេ​ផ្លូវ​ថ្មី បន្តិចបន្តួច​ដែល​នៅជាប់​នឹង​មុខផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ក្រោយមក​អាជ្ញាធរ​ក៏បាន​ចាក់​បេតុង អម​សងខាង​ផ្លូវ​ក្នុង​គោលបំណង​ទប់​ផ្លូវ​បេតុង​កុំ​ឲ្យ​បាក់ស្រុត​បន្ត ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​នេះ បាន​បាក់ស្រុត​តែម្ដង តែ​ពុំមាន​នរណាម្នាក់​រងរ​បួស​ក្នុង​ហេតុការណ៍​នោះទេ ។​លោក ហ៊ីង…

នៅខែកញ្ញា តុលាការធម្មនុញ្ញថៃ នឹងចេញសាលក្រមសំណុំរឿងនាយករដ្ឋមន្រ្តី Srettha និងគណបក្ស Move Forward

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានតុលាការធម្មនុញ្ញនៃប្រទេសថៃបានឱ្យដឹងថា តុលាការគួរតែអាចចេញសាលក្រមនៅត្រឹមខែកញ្ញាខាងមុខ សម្រាប់សំណុំរឿងចំនួន២ ដែលអាចនឹងឈានដល់ការដកហូតតំណែងនាយករដ្ឋមន្រ្តីរបស់លោក Srettha Thavisin និងការរំលាយគណបក្សប្រឆាំង Move Forward។សំណុំរឿងធំៗទាំង២ខាងលើ បានបង្កើនភាពស្រពេចស្រពឹលផ្នែកនយោបាយនៅក្នុងប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍…

អ៊ុយក្រែនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ

នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើ Telegram សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា អ្នករៀបចំរដ្ឋប្រហារមានបំណងញុះញង់ឱ្យមានការបះបោរនៅក្នុងទីក្រុងគៀវកាលពីថ្ងៃទី 30 ខែមិថុនា ដើម្បីបង្កការរំខាននិងគ្រប់គ្រងសភា ដោយលុបបំបាត់មេដឹកនាំយោធា និងនយោបាយរបស់អ៊ុយក្រែន។SBU បញ្ជាក់ថា ខ្លួនបានកំណត់មុខសញ្ញា៤នាក់ក្នុងនោះ២នាក់ត្រូវបានឃាត់ខ្លួន។ មនុស្សទាំងនេះប្រឈមនឹងការជាប់គុក១០ឆ្នាំប្រសិនបើត្រូវបានកាត់ទោស។ SBU បាននិយាយថា ខ្លួនបានរឹបអូសអាវុធ និងគ្រាប់រំសេវ ទូរស័ព្ទដៃ កុំព្យូទ័រ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមសិល្បករខ្មែរជាដៃគូរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាកិច្ចចាប់ផ្ដើមអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រព្រឹត្តទៅរបស់សមាគមសិល្បករខ្មែរបច្ចុប្បន្ន ក៏ដូចជាលទ្ធផលការងារសម្រេចបានជាច្រើន រួមមានការរៀបចំរចនាសម្ព័ន្ធដឹកនាំ ការរៀបចំក្រុមការងារគណៈកម្មការប្រតិបត្តិការររៀបចំផែនការយុទ្ធសាស្ត្រ…

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ សម្រេចបាន ៨៣,៥៨% ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រតភ្ជាប់ពីក្រុងកំពត (បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្ត កំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤…

កម្ពុជា​ UN និងបណ្តាប្រទេសមហាអនុទន្លេមេគង្គរួមគ្នាបង្កើតនិងប្រកាសក្រុមការងារចំនួន៣ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពសង្គមពីបញ្ហាគ្រឿងញៀន

ប្រទេស​ថៃ៖​ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC) ប្រទេសនៅទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ មាន៖ ចិន កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម បានសម្ពោធនិងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១នៃក្រុមការងារប្រទេសហត្ថលេខីMOU។  ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមសម្របសម្រួលកម្ពុជា…

មាតិកាផ្សេងៗ